វត្តមានអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

អាមេរិកសន្យាបង្កើនកងទ័ព និងបន្ថែមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក


អំឡុងពេលទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកអាន់តូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាបង្កើនវត្តមានយោធាអាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបន្ថែមទៀត។ ការលើកឡើងដូចនេះ ត្រូវបានលោក ប្លីងខេន អះអាងថា ដើម្បីរុញច្រាន និងទប់ទល់ជាមួយឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើងជាលំដាប់នៅក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
លោកអាន់តូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក

ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​នៅ​ថ្ងៃ​អង្គារ​ទី​១៤​ធ្នូ រដ្ឋមន្ត្រី​ការ​បរ​ទស​អា​មេ​រិ​កបាន​និយាយ​ថា រដ្ឋបាល​លោក​ចូ បៃ​ឌិន មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ថែរក្សា​សន្តិភាព និង​ភាព​រុងរឿង​នៃ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក តាម​រយៈ​ការ​បង្កើន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ប្លី​ង​ខេន បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​អនុវត្ត យុទ្ធសាស្ត្រ ធ្វើ​យ៉ាងណា​រំកិល​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​នៅ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដូច​ជា​វិស័យ​ការទូត យោធា និង​ការ​ស៊ើបការណ៍​សម្ងាត់​ជាដើម​។

ទោះបីជា​យ៉ាងនេះ​ក្តី មន្ត្រីជាន់ខ្ពស់​ក្រុង​វ៉ា​ស៊ី​ន​តោន​រូប​នេះ នៅ​តែ​អះអាង ម្តង​ហើយ​ម្តងទៀត​ថា អា​មេ​រិ​ក​នឹង​មិន​បង្ខិតបង្ខំ​ឲ្យ​ប្រទេស​ណាមួយ ពិសេស​ប្រទេស​នៅ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ជ្រើស​យក​ប្រទេស​ណាមួយ ក្នុង​ចំណោម​អា​មេ​រិ​ក ឬ​ចិន​នោះ​ទេ​។ បន្ថែម​ពីលើ​នេះ សហរដ្ឋអាមេរិក​ក៏​មិន​ចង់​មាន​ជម្លោះ​ជា​ក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។ 

ក្រៅ​តែ​ពី​ការ​សន្យា​ក្នុង​វិស័យ​យោធា និង​សេដ្ឋកិច្ច សហរដ្ឋអាមេរិក​ក៏​បាន​បង្ហាញ​ការ​តាំងចិត្ត​ខ្ពស់ ក្នុង​ការ​បន្ត​ផ្តល់​ឲ្យ​ប្រទេស​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក នូវ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ គួប​ផ្សំ​នឹង​ការ​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ​។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​អាន់​តូ​នី ប្លី​ង​ខេន កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ជិត​មួ​យស​ប្តា​ហ៍​របស់​លោក​មក​កាន់​ប្រទេស​តំបន់​អាស៊ាន​។ ក្រោយ​បញ្ចប់​បេស​សកម្ម​នៅ​ឥណ្ឌូ​នេ​ស៊ី លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ថៃ​បន្ត​ទៀត​។ របៀប​វី​រៈ​សំខាន់​ៗ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​របស់​លោក ប្លី​ង​ខេន រួម​មាន បញ្ហា​ឥទ្ធិពល និង​វត្តមាន​យោធា​ចិន​នៅ​ក្នុង​តំបន់ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​នៅ​ហុងកុង និង​កោះ​តៃវ៉ាន់​ជាដើម​៕

None



អត្ថបទបន្ទាប់


ថៃគ្រោងនឹងពិចារាណាលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ

សមាគមអាកាសចរណ៍ប្រទេសថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលពិចារណា ក្នុងការអនុវត្តការលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីទាក់ទាញទេសចរ…

អាមេរិក និងតៃវ៉ាន់ ចាប់ផ្ដើមរកាំរកូសជាថ្មី លើរឿងពាណិជ្ជកម្មសាច់ជ្រូក

កោះតៃវ៉ាន់ត្រូវបានគេមើលឃើញថា អាចនឹងបង្កើនកំដៅសារជាថ្មី លើបញ្ហាចាស់មួយជាមួយនឹងសហរដ្ឋអាមេរិក ដែលទាក់ទងនឹងការនាំចូលសាច់ជ្រូកពីអាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ