អត្ថបទពាណិជ្ជកម្ម

បុគ្គលិកធនាគារអេស៊ីលីដាជាង ២០០នាក់បានស្ម័គ្រចិត្តផ្តល់ឈាម


ក្នុងនាមជាស្ថាប័នធនាគារ ដែលឈានមុនគេមួយនៅកម្ពុជា អេស៊ីលីដាបានចូលរួមក្នុងការងារសង្គមយ៉ាងច្រើន បើទោះជាមានភាពមមាញឹកក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនយ៉ាងណាក៏ដោយ។ ជាក់ស្តែងនាពេលថ្មីៗនេះ បុគ្គលិកធនាគារអស៊ីដាជាង ២០០នាក់ មកពីសាខាក្នុងរាជធានីភ្នំពេញ បានស្ម័គ្រចិត្តបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលកំពុងត្រូវការឈាម ជាចាំបាច់ក្នុងការផ្តល់ជូនទៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។
បុគ្គលិកធនាគារអេស៊ីលីដា ជាង ២០០នាក់បានស្ម័គ្រចិត្តផ្តល់ឈាម
ដោយ

លោក លី ថៃ អនុ​ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​មាន​ប្រសាសន៍ថា នេះជា​លើកទី​៥ហើយ ដែលធនាគារ​អេស៊ីលីដា បានចូលរួម​ក្នុង​ការ​បរិច្ចាគឈាម ដើម្បី​រួមចំណែក​ក្នុង​សង្គម ជាពិសេស​ជនរងគ្រោះ​ដែលកំពុង​តែត្រូវ​ការ​ឈាម​ជាចាំបាច់។ លោកបន្តថា ការធ្វើ​ជំនួញ​គឺសំខាន់​មែន ប៉ុន្តែ​បើសិន​ជាមិនមាន​ការចែករំលែក​នោះទេ ការចំណេញ​នោះ​គ្មាន​​ប្រយោជន៍​អ្វីទាល់​តែសោះ។

ចំណែកលោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ​នៃធនាគារ​អេស៊ីលីដា​បានឲ្យ​ដឹងដែរថា ក្នុងនាមជា​ថ្នាក់​ដឹកនាំ​មួយរូប លោកស្រី​ចង់ចូល​រួមជា​មួយបុគ្គលិក​ទាំងអស់​ធ្វើការងារ​មនុស្សធម៌ ដោយមិន​រំពឹងថា ចង់បាន​អ្វីមក​វិញនោះទេ ។ ហើយលោកស្រី ​ក៏ជំរុញ​និងលើកទឹក​ចិត្តដល់​ប្រជាពលរដ្ឋ​ទាំងអស់ដែលមាន​សុខភាព​ល្អ​ចូលរួម​ជួយគ្នា​ក្នុងនាម​ជាតិសាសន៍​តែមួយ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​ផ្តល់​ឈាម បានបង្ហាញ​ពីក្តីរីករាយចំពោះ ​ធនាគារអេស៊ីលីដា ក្នុងនាម​វិស័យ​ឯកជន​បានរួម​ចំណែក​ក្នុងការ​បរិច្ចាគ​ឈាម​នាពេលនេះ ព្រោះថា សព្វថ្ងៃ គឺកំពុងតែ​មានការ​ខ្វះខាត​ឈាម​នៅតាម​មន្ទីរ​ពេទ្យ​នានា។ លោកសង្ឃឹមថា ស្ថាប័ន​ឯកជន​ដទៃទៀត​​នឹងចូល​រួមជា​មួយ​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម​ដូច​អេស៊ីលីដា​ ដើម្បីជួយ​ដល់ជន​រងគ្រោះ​ដែលកំពុង​ត្រូវការ​​ឈាម​ជា​ចាំបាច់។

បុគ្គលិកធនាគារអេស៊ីលីដាជាង ២០០ នាក់​ផ្ដល់ឈាម
បុគ្គលិកធនាគារអេស៊ីលីដាជាង ២០០ នាក់​ផ្ដល់ឈាម​
None



អត្ថបទបន្ទាប់


ក្រោយពីដេកលក់អស់ ១០ឆ្នាំ អគារ Gold Tower 42 ជាន់ បានភ្ញាក់ដឹងខ្លួនឡើងវិញហើយ!

ក្រោយពីដេកលក់អស់ជិត ១ទសវត្សរ៍ អគារ Gold Tower 42 ជាន់ បានភ្ញាក់ដឹងខ្លួនឡើងវិញហើយ ដោយមានអាណាព្យាបាលក្រុមហ៊ុនចិនធំៗចំនួន ២ បានបោះទុន…

អ្នកខ្ចីបុលពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កើនឡើងដល់ជាង ៤លាននាក់

ឆ្នាំ២០១៨កន្លងទៅ ចំនួនអ្នកខ្ចីលុយពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ជាង ជាង ៤លាននាក់ ដែលមានចំនួនទឹកប្រាក់កម្ចីសរុបប្រមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ