នាពេលបច្ចុប្បន្ន អេស៊ីលីដាម៉ូបាល កំពុងផ្សាភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែខ្លាំងឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។ យើងអាចមើលឃើញជាក់ស្ដែង នៅតាមហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មតូចធំៗជាច្រើនផ្សេងទៀត សុទ្ធតែបានដាក់ឲ្យមាន QR Code សម្រាប់ស្កែនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ហើយអ្នកប្រើប្រាស់ក៏មានភាពងាយស្រួល និងពេញចិត្តក្នុងការប្រើប្រាស់ផងដែរ ដ្បិតថា វាចំណេញពេលវេលា និងកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់ ដែលជាមានមេរោគ ពិសេសមេរោគកូវីដ១៩តែម្ដង។
ក្រុមយុវវ័យ បច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា បានក្លាយជាអ្នកប្រើប្រាស់ច្រើនជាងគេ លើការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ក្នុងនោះ ពួកគេបានលើកឡើងថា ការប្រើប្រាស់អេស៊ីលីដាម៉ូបាលដើម្បីទូទាត់ វាពិតជាមានភាពងាយស្រួល លឿនរហ័ស និងស័ក្ដិសមសម្រាប់ការប្រើប្រាស់លើការទូទាត់នៅក្នុងយុគ្គសម័យបច្ចេកវិទ្យា។
មិនមែនតែក្រុមយុវវ័យទេ ដែលកំពុងនិយមប្រើប្រាស់ អេស៊ីលីដាម៉ូបាល ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងអ្នកធ្វើការតាមបណ្ដាក្រុមហ៊ុននានា ក៏កំពុងនិយមប្រើប្រាស់ អេស៊ីលីដាម៉ូបាល ដើម្បីទិញទំនិញ ការទូទាត់នានា ពិសេសគឺការទូទាត់ថ្លៃទឹកភ្លើង បង់ពន្ធ និងសេវាផ្សេងៗជាច្រើនទៀតផងដែរ។ ការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ គឺមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រមទាំងចំណេញពេលវេលាផងដែរ។
ប្រសិនបើលោកអ្នកមានតម្រូវការប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអាចអាចបើកគណនី ទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ដោយគ្រាន់តែដោនឡូត អេស៊ីលីដាម៉ូបាល នៅលើទូរសព្ទដៃរបស់លោកអ្នក និងធ្វើការចុះឈ្មោះដើម្បីប្រើប្រាស់ គឺជាការស្រេច ។ លោកអ្នកអាចស្វែងរកនិងទាញយក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected] ៕