បណ្ណនិម្មិត របស់ធនាគារអេស៊ីលីដា ជាប្រភេទប័ណ្ណវីសា ដែលបង្កើតភ្លាមៗតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា ឬតាមអេស៊ីលីដាម៉ូបាលបានយ៉ាងងាយ។ អតិថិជនអាចប្រើប្រាស់វា សម្រាប់ទិញទំនិញ-សេវាកម្មផ្សេងៗ តាមអនឡាញ ទាំងនៅក្នុង និងក្រៅប្រទេសផងដែរ។ ជាក់ស្ដែង តាមរយៈបណ្ណនិម្មិត អេស៊ីលីដា លោកអ្នកអាចបញ្ជាទិញទំនិញ-សេវាកម្ម, ជំរុញផ្សព្វផ្សាយ (Boost page) លក់ផលិតផលតាមហ្វេសប៊ុក ឬបណ្ដាញសង្គមផ្សេងៗទៀត និងអាចកក់សំបុត្រយន្ដហោះ ឬសណ្ឋាគារតាមអនឡាញផងដែរ។
ការប្រើប្រាស់បណ្ណនិម្មិតដើម្បីទិញទំនិញ-សេវាកម្ម តាមអនឡាញ លោកអ្នកនឹងចំណេញពេលវេលា កាត់បន្ថយការចំណាយ និងអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង ទូទាំងពិភពលោកជាមួយនឹងភាពងាយស្រួល និងសុវត្ថិភាព។
លោកអ្នក អាចបង្កើតបណ្ណនិម្មិតនេះ ដោយខ្លួនឯងពីបណ្ណអេស៊ីលីដាគ្រប់ប្រភេទ តាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែង ដោយឥតគិតថ្លៃ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដូខាងក្រោមនេះ