នេះបើយោងតាមរបាយការណ៍ពីសមាគមប្រព័ន្ធទូរគមនាគមន៍ចល័តសកលលោក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែល បានបញ្ជាក់ឲ្យដឹងថា ទីផ្សារប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសចិន ដែលគាំទ្រដោយបច្ចេកវិទ្យា 5G អាចនឹងចាក់បញ្ចូលទឹកប្រាក់ជិត ៩០០ពាន់លានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ចជាតិ នៅក្នុងឆ្នាំ២០២៣ ដែលជំរុញឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យា 5G នៅចិន កើនឡើងច្រើនជាងនៅអឺរ៉ុប ដែលមាន ២០៥លាននាក់ និងនៅអាមេរិក ១៨៧លាននាក់ប៉ុណ្ណោះ។
លោក ម៉ាត់ ហ្គ្រេនរីត អគ្គនាយកនៃសមាគមប្រព័ន្ធទូរគមនាគមន៍ចល័តសកលលោក បានលើកឡើងថា ឧស្សាហកម្មទូរស័ព្ទចល័តនៅប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចជាតិ ការធ្វើទំនើបកម្ម និងបង្កើតអ្នកប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី។
លោក វ៉ាង ស៊ីងចេ ប្រធានសេដ្ឋកិច្ចវិទូនៃក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជំនាន់ 5G នេះ នឹងអាចពន្លឿនការធ្វើពាណិជ្ជកម្ម ពង្រឹងខ្សែសង្វាក់ឧស្សាហកម្ម ដែលមានល្បឿនលឿន ទូលំទូលាយ និងគ្របដណ្តប់យ៉ាងពេញលេញ ប្រកបដោយភាពឆ្លាតវៃ។
គួរជម្រាបដែរថា វិស័យនានា ដែលដើរតាមលំនាំបែបប្រពៃណី មិនទាន់សម័យនោះ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនទូរគមនាគមន៍ដើម្បីស្វែងយល់ពីបច្ចេកវិទ្យា 5G និងឈានទៅដល់ការធ្វើសមាហរណកម្ម៕