 
      ចាប់តាំងពីមានការរីករាលដាលមេរោគកូវីដ-១៩មក មានការដ្ឋានសំណង់ជាច្រើនបានបាត់បង់កម្លាំងពលកម្ម។ ជាក់ស្តែង ក្រុមហ៊ុនសាងសង់ផ្លូវដែកចិនដែលសាងសង់អគារកប់ពពក The Peak ក៏ធ្លាប់ប្រាប់ឲ្យដឹងថា មានការខ្វះខាតកម្លាំងពលកម្មទាំងកម្មករជំនាញ និងកម្មករគ្មានជំនាញដែរ។ ចំណែកការដ្ឋានសាងសង់បុរីលំនៅឋានមួយចំនួន ក៏ត្រូវបានអ្នកម៉ៅការសាងសង់អះអាងថា នឹងយឺតយ៉ាវជាងកាលកំណត់ ដោយសារខ្វះកម្លាំងពលកម្ម។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា កម្មករធ្វើការផ្នែកសំណង់ដែលមានជំនាញ អាចទទួលបានប្រាក់កម្រៃពី ៤ម៉ឺន ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយកម្មករដែលគ្មានជំនាញ អាចទទួលបានពី ៣ម៉ឺន ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។ 
ដោយឡែក ចំពោះវិស្វករ
ស្ថាបត្រករ និងអ្នកជំនាញផ្សេងៗទៀត អាចទទួលបានបៀវត្សពី ៤០០ដុល្លារ ទៅ២.៥០០ដុល្លារក្នុងមួយខែ។
សូមជម្រាបថា ចំពោះទិន្នន័យសំណង់ទូទាំងប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ មានគម្រោងសរុប ១.១១៦គម្រោង គិតជាទំហំទឹកប្រាក់ប្រមាណជាង ២.៥០០លានដុល្លារ កើនឡើងជាង៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              