ទីផ្សារមាស

តម្រូវការមាសបានកើនឡើងយ៉ាងគំហុក ខណៈធនធានរ៉ែមាសកាន់តែខ្សត់ពិបាករក


ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក(WGC)បានលើកឡើងថា តម្រូវការមាសបានបន្តកើនឡើងយ៉ាងគំហុកនៅមួយរយៈចុងក្រោយ បន្ទាប់ពីមានកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបញ្ចុះអត្រាការប្រាក់ពីសំណាក់បណ្ដាធនាគារកណ្ដាលទូទាំងពិភពលោក និងការសម្រុកទិញមាសពីសំណាក់បណ្ដាធនាគារកណ្ដាលនៃមហាអំណាចធំៗដូចជារុស្ស៊ី និងចិនជាដើម។ ទន្ទឹមនឹងតម្រូវការមាសមានការកើនឡើង ឧស្សាហកម្មរ៉ែមាសពិភពលោកកំពុងពិបាករក្សាកំណើនផលិតកម្មមាស ដោយសារធនធានរ៉ែមាសកាន់តែខ្សត់ពិបាករក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ទីផ្សារមាស
ដោយ

ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក WGC ដែលជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស បានឱ្យដឹងថា ឧស្សាហកម្មរ៉ែមាសពិភពលោកកំពុងពិបាករក្សាកំណើនផលិតកម្ម ខណៈដែលធនធានរ៉ែមាសកាន់តែខ្សត់ពិបាករក។

លោក ចន រីដ (John Reade) ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារនៅស្ថាប័នក្រុមប្រឹក្សាមាសពិភពលោកបានលើកឡើងថា ផលិតកម្មនៅតាមអណ្តូងរ៉ែមាសទូទាំងពិភពលោកក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ បានកើនឡើង៤% ប៉ុន្តែបើសម្លឹងមើលឱ្យទូលំទលាយជាងនេះឃើញថា ផលិតកម្មរ៉ែមាសបានកើនឡើងដល់កម្រិតកំណត់ត្រាអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ហើយចាប់តាំងពីនោះមក គឺមិនឃើញមានកំណើនជាដុំកំភួននោះទេ។

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិ ITA ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បង្ហាញថា ផលិតកម្មនៅតាមអណ្តូងរ៉ែមាស បានកើនឡើងត្រឹមតែ០,៥%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ នៅក្នុងឆ្នាំ២០២២ ផលិតកម្មរ៉ែមាសសម្រេចបានកំណើន១,៣% បើធៀបនឹងកំណើន២,៧%ក្នុងឆ្នាំ២០២១ តែទោះជាយ៉ាងណា ផលិតកម្មរ៉ែមាសទូទាំងពិភពលោកបានធ្លាក់ចុះ១% ដែលជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍។

លោក ចន រីដ (John Reade) បានគូសបញ្ជាក់ថា ធនធានរ៉ែមាសថ្មីៗកាន់តែពិបាករុករកនៅទូទាំងពិភពលោក ដោយសារតំបន់ជាច្រើនត្រូវបានរុករករួចមកហើយ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ធនាគារនៅសិង្ហបុរីនឹងបើកការស៊ើបអង្កេតលើប្រភពសាច់ប្រាក់ធំៗ ក្រោយរកឃើញករណីលាង.លុយ.កខ្វក់មានទំហំជាង២ពាន់លានដុល្លារ

បណ្តាធនាគារធំៗនៅប្រទេសសិង្ហបុរីនឹងបើកការស៊ើបអង្កេតលើលំហូរសាច់ប្រាក់ធំៗរបស់វិនិយោគិន ដើម្បីការពារ និងទប់ស្កាត់បទល្មើសលាងលុយកខ្វក់។ ការ…

ចិនចោទអាម៉េរិកថា ជាអ្នកបង្កឱ្យមានបញ្ហាសន្តិសុខដ៏ធំនៅសមុទ្រចិនខាងត្បូង

អនុរដ្ឋមន្ត្រីការបរទេសចិន លោក ស៊ុន វ៉េតុង (Sun Weidong) បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាម៉េរិក បានបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ