ការប្រើប្រាស់ថាមពល

តើវិស័យឯកជនគួរចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល យ៉ាងដូចម្តេចខ្លះ?


ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងការដឹកជញ្ជូន អ្នកជំនាញសង្កេតឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងជំរុញឲ្យការប្រើប្រាស់ថាមពល នៅតាមអគារ ការិយាល័យកាន់តែច្រើនឡើងៗ។ ការកើនឡើងនៃការប្រើប្រាស់ថាមពល មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ុណ្ណោះទេ តែបញ្ហានេះក៏ក្លាយជាក្ដីកង្វល់ដល់និរន្តរភាពសង្គម-បរិស្ថាន ផងដែរ។
តើវិស័យឯកជនគួរចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល យ៉ាងដូចម្តេចខ្លះ?

ដោយមើលឃើញពីកត្តាប្រឈមទាំងនេះ អ្នកជំនាញ ក្នុងកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា បានបន្តអំពាវនាវដល់វិស័យឯកជនឲ្យបន្តចូលរួមក្នុងកម្មវិធីប្រកួតប្រជែងប្រសិទ្ធិភាពថាមពលកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពល ដើម្បីលើកកម្ពស់ការថែទាំងបរិស្ថាន និងអាចសន្សំសំចៃការចំណាយថែមទៀតផង។

ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា លើកទី១ បានបញ្ចប់ជាផ្លូវការហើយ ជាមួយនឹងព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីផ្តល់រង្វាន់ដល់អ្នកចូលរួមដែលមានការសន្សំ សំចៃថាមពលប្រចាំឆ្នាំខ្ពស់បំផុត។

លោកស្រី សេស៊ីល ដាហូម សហស្ថានិកនៃកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើមនេះ ជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា អគារចំនួន២២ បានប្រកួតប្រជែងគ្នា ក្នុងរយៈពេលពេញ១ឆ្នាំ ហើយបានសន្សំថាមពលជាមធ្យមស្ទើរតែ១០% ដោយគ្រាន់តែផ្លាស់ប្តូរឥរិយាបទ និងកែលម្អ សកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

បើតាមលោកស្រី សេស៊ីល ដាហូម នៅប្រទេសកម្ពុជា អគារ និងការដ្ឋានមានការប្រើប្រាស់ថាមពលជាងពាក់កណ្ដាល់នៃថាមពលប្រើប្រាស់សរុប ដែលជាវិស័យមានតម្រូវការថាមពលច្រើនជាងគេ នាំមុខវិស័យឧស្សាហកម្ម និងដឹកជញ្ជូន។ ជាមួយគ្នានេះ ការប្រើប្រាស់ថាមពលនៅក្នុងអគារត្រូវបានព្យាករណ៍ថានឹងកើនឡើងច្រើនជាងពីរដង ត្រឹមឆ្នាំ២០៤០។

លោក ម៉ូរ៉ូ លូខាសរ៉វឡេន ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលជាស្ថាប័នជាប់ជ័លាភីប្រភេទទី១ នៃពានរង្វាន់ប្រសិទ្ធភាពថាមពលប្រចាំឆ្នាំ២០២២ បានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ពិតជាមានសារៈសំខាន់ ក្នុងការការពារបរិស្ថាន និងចំណេញប្រាក់កាសបានមួយចំណែក។ ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK រូបនេះ នៅតែបន្តលើកទឹកចិត្តឲ្យបុគ្គលិកគ្រប់សាខារបស់ខ្លួននៅទូទាំងប្រទេស បន្តអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ថាមពលបន្តទៀត និងអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសន្សំសំចៃថាមពល និងកាត់បន្ថយការចំណាយ ចំណេញផ្នែកសេដ្ឋកិច្ច។

ដោយឡែក លោក យក់ សេន្ថា នាយកធនធានមនុស្សនៃក្រុមហ៊ុន ថា លៀស ដែលចូលរួមប្រកួតក្នុងកម្មវិធី ប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា បានគូសបញ្ជាក់ថា លោកមានមោទនភាពដែលក្រុមហ៊ុនរបស់លោកបានរួមចំណែកក្នុងការសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់ថាមពលនៅកម្ពុជា ហើយតាមរយៈកម្មវិធីនេះមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ផ្នែកបរិស្ថាន ប៉ុនណោះទេ តែវាក៏រួមចំណែកក្នុងការកាត់បន្ថយការចំណាយ ផងដែរ។ បើ

សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងប្រសិទ្ធិភាពថាមពលកម្ពុជា រដូវកាលទី១ ទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ខណៈមានអគារ ចំនួន២២ បានចូលរួមប្រកួតប្រជែង។ ក្នុងនោះ សម្រាប់ជ័យលាភីប្រភេទទី១ (ការិយាល័យប្រើថាមពលទាប) បានទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខា ខេត្ត ស្ទឹងត្រែង។ ចំណែកឯ ជ័យលាភីសម្រាប់ប្រភេទទី២ (ការិយាល័យប្រើថាមពលខ្ពស់) គឺបានទៅលើ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា និងជ័យលាភីសម្រាប់ប្រភេទទី៣ (អគារដែលមិនមែនជាការិយាល័យ) គឺបានទៅលើ ភោជនីយដ្ឋាន Topaz៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងបាញ់មីស៊ីលឆ្លើយតបវិញភ្លាមៗ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់គំរាមឲ្យបញ្ឈប់សមយុទ្ធ

កូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងហោចណាស់ ២៣គ្រាប់ គ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃពុធ ទី ២ វិច្ឆិកានេះ ដោយមីស៊ីលផ្លោងមួយគ្រាប់របស់កូរ៉េខាង…

ទីផ្សារហិរញ្ញវត្ថុសកលកំពុងរង្គោះរង្គើយ៉ាងណាខ្លះ ខណៈលុយដុល្លារឡើងថ្លៃ ប៉ុន្ដែលុយនៅតំបន់ផ្សេងទៀតបន្ដធ្លាក់ចុះជាបន្ដបន្ទាប់?

ការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយបណ្ណនានានៅអាស៊ីបានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកជុំវិញការកើនឡើងបន្ទុកបំណុលក្នុងចំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ