អត្ថបទពាណិជ្ជកម្ម!

ស្ថាបនិកធនាគារអេស៊ីលីដា ចែករំលែកគន្លឹះសំខាន់ដើម្បីដឹកនាំស្ថាប័នជោគជ័យ


ស្ថាបនិកធនាគារអេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី បានចែករំលែកគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រង និងដឹកនាំស្ថាប័ន ឲ្យទទួលបានជោគជ័យ ដោយផ្អែកទៅលើ បទពិសោធន៍ផ្ទាល់របស់ ធនាគារអេស៊ីលីដា ដែលចាប់ផ្តើមចេញពី ដើមទុន ដែលជាគ្រាប់ពូជ ៦១ម៉ឺនដុល្លារអាមេរិក បានមកពី ជំនួយរបស់ ធនាគារអភិវឌ្ឍន៍បារាំង កាលពីឆ្នាំ ១៩៩៣ និងបន្តរីកលូតលាស់រហូតដល់ បច្ចុប្បន្ន ដែលទុនរបស់ម្ចាស់ទ្រព្យ ប្រមាណ ៨០០លានដុល្លារ និងទុនចុះបញ្ជី ប្រមាណ ៤០០លានដុល្លារ ហើយទ្រព្យសកម្ម គិតត្រឹមដំណាច់ខែ ៥ ឆ្នាំ ២០១៩ កន្លងទៅនេះ មានចំនួនប្រមាណជាង ៥.៩00លានដុល្លារ។
ស្ថាបនិកធនាគារអេស៊ីលីដា ចែករំលែកគន្លឹះសំខាន់ដើម្បីដឹកនាំស្ថាប័នជោគជ័យ (រូបភាព៖ ហ្វេសប៊ុក វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា))

ថ្លែងក្នុងសិក្ខាសាលា​មួយ ដែលរៀបចំដោយ វិទ្យាស្ថាន​ពាណិជ្ជសាស្រ្ត​អេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមាន​ប្រសាសន៍​ឲ្យដឹងថា ធនាគារ​អេស៊ីលីដា ចាប់ផ្តើម​មានកំណើត​ដំបូងត្រឹមតែ​ជា អង្គការតួច​មួយ​ប៉ុណ្ណោះ មុននឹង​កម្លាយ​ខ្លួនទៅជា ធនាគារ នាពេលបច្ចុប្បន្ន ហើយភាព​រីកលូត​លាស់​ជោគជ័យ​ទាំងអស់ គឺអាស្រ័យទៅ​លើ ការគ្រប់គ្រង ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ តម្លាភាព ទំនុកចិត្ត ស្មោះត្រង់ និង មានការចូលរួម​ពី គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។

លោក បណ្ឌិត អ៊ិន ចាន់នី បានបន្តថា ដោយឡែក នាសម័យ​ឧស្សាហកម្ម ៤.០ ការគ្រប់គ្រង​ធនធាន​មនុស្ស គឺជារឿង​សំខាន់ណាស់ ដោយ ធនាគារអេស៊ីលីដា បាន​ត្រៀមយុទ្ធសាស្រ្ត​រួចជាស្រេច ក្នុងការប្រើប្រាស់​ធនធាន​មនុស្សតិច​ តែមានប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បម្រើដល់ អតិថិជន ឲ្យបាន​កាន់តែ​ទូលំទូលាយ។

គួរជម្រាបដែរថា គិតមកទល់​បច្ចុប្បន្ននេះ ធនាគារ​អេស៊ីលីដា មានសាខាជាង ២៦០ កន្លែង​ទូទាំង​ប្រទេសកម្ពុជា និងបុគ្គលិក​ប្រមាណ ១,២ ម៉ឺននាក់ ព្រមទាំង​មានក្រុមហ៊ុន​បុត្រសម្ព័ន្ធ នៅប្រទេស​ឡាវ និងមីយ៉ាន់ម៉ាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅថៃ ក្នុង​សប្ដាហ៍នេះ នឹងជជែកពីអ្វីខ្លះ?

ព័ត៌មាន
ប្រទេសថៃ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី​២២-២៣ មិថុន…

អតីត​មន្រ្តី​ការពារ​ជាតិ​អាមេរិក៖ បើ​សិន​ជា​មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​មែន វា​ជា​អស្ថិរភាព​សម្រាប់​កម្ពុជា​និង​តំបន់

ព័ត៌មាន
អតីត​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោកស្រី Lindsey Ford បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បើ​សិន​ជា​មាន​វត្តមាន​មូលដ្ឋាន​យោធា​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ