សេដ្ឋកិច្ចឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីនឹងខាតបង់ចំណូលពី​វិស័យ​ទេសចរណ៍ ៤ពាន់លានដុល្លារ ដោយសារតែវីរុសកូរ៉ូណា


ប្រទេសមួយចំនួនធំ ក្នុងតំបន់អាស៊ី កំពុងតែរងផលប៉ះពាល់ដោយសារតែជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា ជាពិសេសវិស័យទេសចរណ៍ ពីព្រោះពួកគេ ពឹងផ្អែកទៅលើ ចំណូលបានមក ភ្ញៀវទេសចរចិន។ ក្នុងចំណោមនោះ ប្រទេសឥណ្ឌូនេស៊ី ក៏កំពុងប្រឈមមុខនឹង ការបាត់បង់ប្រាក់ចំណូលប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដោយសារតែ ការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិលើសការរំពឹងទុក ហើយករណីនេះ អាចនឹងបន្តរហូតពេញមួយឆ្នាំតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិ Jakarta Post។
ឥណ្ឌូនេស៊ីនឹងខាតបង់ ៤ពាន់លានដុល្លារដោយសារតែ វីរុសកូរ៉ូណា (រូបភាព៖https://news.bali-villa-arrangements.com)
ដោយ

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឥណ្ឌូ​នេ​ស៊ី បាន​គូសបញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ មាន​ភ្ញៀវ​ទេសចរ​ចិន ប្រមាណ ២​លាន​នាក់ មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ភ្ញៀវ​ម្នាក់​ៗ បាន​ចំណាយ​ជា​មធ្យម ១.៤០០​ដុល្លារ​អា​មេ​រិ​ក ក៏​ប៉ុន្តែ​ក្នុងឆ្នាំនេះ និន្នាការ​អវិជ្ជមាន​នៃ​វិស័យ​ទេសចរណ៍​ទូ​ទាំង​សកលលោក អាច​ឲ្យ​ឥណ្ឌូ​នេ​ស៊ី ខាតបង់ប្រាក់​ចំណូល​ជាង ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

រដ្ឋមន្ត្រី​រូប​នេះ បាន​បន្ត​ថា ជុំវិញ​ភាព​មិន​ច្បាស់លាស់​នៃ ការ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា បាន​ធ្វើ​ឲ្យ​ការ​កក់​កន្លែង​កម្សាន្ត​សម្រាប់​រដូវក្តៅ បាន​ថយ​ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ ជា​ពិសេស តំបន់​គោលដៅ​ទេសចរណ៍ ទីក្រុង​បាលី មានការ​លុប​ចោលការ​កក់ អស់​ជាង ១​ម៉ឺន​ដង​ទៅ​ហើយ ក្នុង​ខែមករា ឆ្នាំ ២០២០​នេះ​។

យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី រំពឹង​ថា ផល​ប៉ះពាល់​ពី មេរោគ​កូ​រ៉ូ​ណា នឹង​ជះ​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ដល់ សេដ្ឋកិច្ចជាតិ​ទាំងមូល​បើ​ទោះបីជា វា​បាន​វាយលុក​វិស័យ​ទេសចរណ៍​ក៏​ដោយ ព្រោះ​វិស័យ​ទេសចរណ៍ ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​នៃ GDP របស់​ឥណ្ឌូ​នេ​ស៊ី តែ​យ៉ាងណា រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី នៅ​តែ​ចាត់វិធានការ បន្ទាប​តម្លៃ​ធ្វើ​ដំណើរ សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ធ្វើ​ដំណើរ​មក​កាន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ និង​ជំរុញ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានការណ៍​ឡើង​វិញ​។

បើ​តាម​របាយការណ៍​ពី គណៈកម្មាធិការ​សុខាភិបាល​ចិន គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ករណី​មនុស្ស​ឆ្លង​មេរោគ​កូ​រ៉ូ​ណា បាន​កើន​ដល់​ជាង ៤​ម៉ឺន​នាក់ និង​សម្លាប់​មនុស្ស​អស់​ជាង ៩០០​នាក់ នៅ​ក្នុង​ប្រទេស​ចិន ក្រៅពី​នោះ​ក៏​មាន ការ​ព្យាបាល​បានជា​សះស្បើយ ប្រមាណ ៣​ពាន់​នាក់ ហើយ​គេ​ក៏​ពុំ​ទាន់​រក​ឃើញ ករណី​ឆ្លង កើតឡើង​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅឡើយ​នោះ​ទេ​៕

None



អត្ថបទបន្ទាប់


ទីផ្សារអចលនទ្រព្យចិនដាំក្បាលចុះខ្លាំង ដោយសារវីរុសកូរ៉ូណា

ក្រោយពីរងការវាយប្រហារពី វីរុសកូរ៉ូណា សេដ្ឋកិច្ចនៃប្រទេសចិនបានថយចុះជាបន្តបន្ទាប់ ដោយក្នុងនោះកំណើនសេដ្ឋកិច្ចរបស់ចិន ត្រូវបានគេប៉ាន់ប្រមាណថ…

ប្រទេសនាំចេញទុរេនច្រើនបំផុតទៅចិន កំពុង​ជួបបញ្ហា​ធ្លាក់ថ្លៃយ៉ាងគំហុក

តម្លៃទីផ្សារផ្លែទុរេន នៅលើទីផ្សារប្រទេសម៉ាឡេស៊ី បានបន្តធ្លាក់ចុះគំហុករហូតដល់ទៅ ៥០%ឯណោះ ដោយសារតែ ជំងឺដ៏កាចសាហាវដែលបង្កឡើងដោយវីរុសកូរ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ