ការដាក់ដេញថ្លៃលក់​រូបិយវត្ថុ

ធនាគារជាតិដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកជាលើកដំបូង ក្នុងចំនួន ៥០លានដុល្លារ


ធនាគារជាតិនៃកម្ពុជាសម្រេចអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃ លក់ប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារអាមេរិកជាលើកដំបូង ខណៈអត្រាប្តូរប្រាក់ រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។
អ្នកជំនាញ៖សាជីវកម្មធានាឥណទាន នឹងអនុញ្ញាតឲ្យស្ថាប័នហិរញ្ញវត្ថុ អាចពង្រីកការផ្ដល់ឥណទានបានកាន់តែច្រើន
ដោយ

លោកជំទាវ ជា សេរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃកម្ពុជា​បានគូស​បញ្ជាក់ថា ដោយសាតែ​សង្កេត​ឃើញថា  ក្នុងអំឡុង​ពេល​ការរីករាលដាល​ជំងឺ​កូវីដ-១៩ តម្លៃ​រូបិយវត្ថុ​ភាគច្រើន​ក្នុងតំបន់​បាន​ប្រែប្រួល ដោយសារ​ការថយ​ចុះ​នៃសកម្មភាព​សេដ្ឋកិច្ច ជាពិសេស​បាន​ទទួល​រងការថយ​ចុះ​ថ្លៃ​គួរ​ឱ្យកត់​សម្គាល់ ​ដែលក្នុងនោះ ប្រាក់រៀល​ក៏ទទួល​សម្ពាធ​នេះ​ផងដែរ ទោះជា​ការថយ​ចុះ​ថ្លៃនេះ មាន​កម្រិត​ទាប​ក៏ដោយ។

លោកជំទាវ ជា សេរី អះអាងបន្តថា ការសម្រេច​អន្តរាគមន៍​លើទីផ្សារ​ប្តូរប្រាក់​ ដោយប្រកាស​ដាក់ដេញ​ថ្លៃ​លក់ប្រាក់​ដុល្លារ​​អាមេរិក​ចំនួន៥០ លាន​ដុល្លារ​អាមេរិក គឺក្នុង​គោលដៅ​រួម​ចំណែក​​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹង​អំណាច​ទិញ​នៃ​ប្រាក់រៀល ដែល​នឹងរួម​ចំណែក​រក្សាស្ថិរភាព​ថ្លៃឲ្យ​នៅកម្រិត​ទាប និង​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ជាមួយគ្នានេះដែរលោក បណ្ឌិត អ៊ិន ចាន់នី អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​បាន​បង្ហាញ​ពីការ​គាំទ្រ និងបាន​អះអាងថា បើធនាគារ​អេស៊ីលីដា មានតម្រូវការ​ប្រាក់​ដុល្លារ ធនាគារ​អេស៊ីលីដា​ក៏នឹងចូល​រួម​ដេញ​ថ្លៃដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី បានឲ្យ​ដឹងទៀតថា ប្រកាស​ដាក់ដេញ​ថ្លៃ លក់​ប្រាក់​ដុល្លារ​អាមេរិក​នេះ គឺធ្វើឡើង​ស្របតាម​គោលនយោបាយ​រូបិយវត្ថុជាតិ ដែលនឹង​ជួយ​ធានាគុណ​តម្លៃ​នៃប្រាក់រៀល​មិនឲ្យ​មាន​បម្រែបម្រួល​ខ្លាំង និងអាចផ្គត់ផ្គត់​បានទៅ​នឹងតម្រូវការ​ទីផ្សារ​ជាក់ស្តែង។

សូមជម្រាបថា ការដាក់ដេញ​ថ្លៃលក់ប្រាក់​ដុល្លារ​អាមេរិកនេះ នឹងមាន​ការចូល​រួមពី​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ និងអាជីវករ​ប្តូរប្រាក់​ដោយ​នឹងដាក់ឲ្យ​មានការដេញ​ថ្លៃនៅ​ក្នុង​សប្តាហ៍នេះ៕

None



អត្ថបទបន្ទាប់


ឥណ្ឌា កំពុងពិចារណា ជំរុញឲ្យ​​មាន​ការ​ចរចាពាណិជ្ជកម្ម​ជាមួយ​តៃវ៉ាន់

ការគាំទ្រកំពុងកើនឡើងនៅក្នុងជួររដ្ឋាភិបាលឥណ្ឌា ដើម្បីចាប់ផ្ដើមការពិភាក្សាជាផ្លូវការស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងឥណ្ឌានឹងកោះតៃវ៉ាន់ ខណ…

ជនជាតិចិន ជាភ្ញៀវទេសចរអន្តរជាតិដំបូងគេ ដែលថៃទទួលបាន តាំងពីមានការបិទប្រទេសដោយសារកូវីដ-១៩

ប្រទេសថៃ បានចាប់ផ្តើមបើកទ្វារទទួល ភ្ញៀវទេសចរអន្តរជាតិឡើងវិញហើយ ដោយចាប់ផ្តើមពីក្រុមទេសចរមកពីប្រទេសចិន ក្រោមគម្រោងទិដ្ឋាការទេសចរណ៍ពិសេស ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ