អត្ថបទពាណិជ្ជកម្ម

ដាក់ប្រាក់​បញ្ញើ​តាម«អេស៊ីលីដា ម៉ូបាល»ភ្លាម បាន​ការប្រាក់​ភ្លាម ហើយ​អត្រា​ការប្រាក់ខ្ពស់ទៀត!


នេះជាដំណឹងល្អ​សម្រាប់​លោក​អ្នក​ដែល​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ (term deposit) ជាមួយ​ធនាគារ អេស៊ីលីដា លោក​អ្នក​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​គួរ​ជាទីពេញ​ចិត្ត ។ លោក​អ្នក​អាច​ជ្រើសរើស​ដាក់​ប្រាក់​បញ្ញើ​​ ជា​ប្រាក់​រៀល ប្រាក់​ដុល្លារ​អាមេរិក ឬ​ប្រាក់​បាត តាម​សេចក្តី​ត្រូវ​ការ ។
ដោយ
ដាក់ប្រាក់​បញ្ញើ​តាម«អេស៊ីលីដា ម៉ូបាល»ភ្លាម បាន​ការប្រាក់​ភ្លាម ហើយ​អត្រា​ការប្រាក់ខ្ពស់ទៀត!

ឥឡូវនេះ កាន់តែពិសេស​ថែមទៀត បន្ទាប់ពី​ អេស៊ីលីដា ម៉ូបាល បាន​ប្ដូររូបរាងថ្មី​​យ៉ាង​ទាក់ទាញ និងមាន​ការគាំទ្រ​ពីអតិថិជន​រាប់​លាននាក់ អេស៊ីលីដា ម៉ូបាល បានបន្ថែម​មុខងារ​ពិសេស​មួយទៀត គឺ អតិថិជន​អាច​ដាក់ប្រាក់បញ្ញើ​មាន​កាលកំណត់ ភ្លាមៗ ដោយ​ទទួល​បាន​ការប្រាក់​ខ្ពស់​ជាង​ការ​ដាក់​ប្រាក់​បញ្ញើ​នៅតាម​បញ្ជរ​របស់​ធនាគារ ។ 

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ​ នៃ​ធនាគារ អេស៊ីលីដា បាន​បញ្ជាក់​អំពី​ការ​ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់ យ៉ាងដូច្នេះ ថា ៖ «ការដាក់ប្រាក់​បញ្ញើ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការវិនិយោគ (investment) ... ហើយ​ការដាក់​ប្រាក់​បញ្ញើ​តាម​ អេស៊ីលីដា ម៉ូបាល គឺ​បាន​អត្រា​ការប្រាក់​ល្អជាង [ខ្ពស់ជាង] ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​តាម​បញ្ជរ​របស់​ធនាគារថែមទៀតផង ពីព្រោះ ធនាគារ​លើក​ទឹកចិត្ត​ឲ្យ​[អតិថិជន]​ធ្វើ​ប្រតិបត្តិការ​ នៅលើ​អេស៊ីលីដា ម៉ូបាល​ App ។»

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ​ នៃ​ធនាគារ អេស៊ីលីដា

លោកស្រីនាយិកា​បាន​ពន្យល់​បន្ថែម​ពីអត្ថប្រយោជន៍​នៃការ​ដាក់​ប្រាក់បញ្ញើ​ដោយ​ប្រើ​អេស៊ីលីដា ម៉ូបាល ដូច្នេះថា ៖ «ជួនកាល ពេលល្ងាច​គាត់​[អតិថិជន]គិតឃើញ គាត់ធ្វើ[ប្រតិបត្តិការ​ដាក់​ប្រាក់​បញ្ញើ​តាម​អេស៊ីលីដា ម៉ូបាល] គាត់ធ្វើ​ចប់ គាត់​ចូល​សម្រាន្ត នៅពេលយប់​ដែលគាត់​សម្រាន្ត​លក់ហ្នឹង ធនាគារ​ចាប់​ផ្ដើម​គិត​ការប្រាក់​ឲ្យ​គាត់​រួច​ស្រេច​ទៅហើយ ប៉ុន្តែ បើគាត់រង់ចាំ​យក​លុយ​មកដាក់​បញ្ញើ​នៅ​ឯ​បញ្ជរ​នៅព្រឹក​ស្អែក គឺ គាត់​ខាតរយៈពេល​មួយ​យប់បាត់ទៅហើយ ។» 

លោកស្រី​ សុខ សោភា បាន​លើក​ទឹក​ចិត្ត​ឲ្យ​អតិថិជន​ដាក់ប្រាក់​បញ្ញើ​មាន​កាលកំណត់​ តាម​ អេស៊ីលីដា ម៉ូបាល ពីព្រោះវា​មានភាពងាយស្រួលជាង និង​សន្សំបាន​ទាំងពេលវេលា ចំណេញទាំងការគិត​អត្រា​ការប្រាក់ ។

អ្វីដែល​លោក​អ្នក​ត្រូវធ្វើ គឺគ្រាន់តែ​ចូលទៅបើក​ប្រើប្រាស់ អេស៊ីលីដា ម៉ូបាល រួចហើយ ជ្រើសរើស​យកម៉ឺនុយ "វិនិយោគ" រួច ជ្រើសរើស "ដាក់ប្រាក់​បញ្ញើ​មាន​កាល​កំណត់ថ្មី" ជាការស្រេច ៕




អត្ថបទបន្ទាប់


ឥណ្ឌានឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន១០ម៉ឺនដូសដល់កម្ពុជា

ឥណ្ឌានឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ខ្លួនចំនួន១០ម៉ឺនដូសដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដោយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។

នៅវៀតណាមអ្នករកចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំ ពី Facebook និងGoogle កំពុងកើនឡើង

អាជ្ញាធរពន្ធដារនៅវៀតណាម កំពុងរកឃើញមនុស្សវ័យក្មេងនៅវៀតណាមកាន់តែច្រើន ដែលកំពុងរកចំណូលបានវាល់លានដុល្លារពីក្រុមហ៊ុនគេហទំព័រពាណិជ្ជកម្មអនឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ