ក្រសួងសុខាភិបាល បានបញ្ជក់ថា ចំពោះករណីថ្មី ដែលបានរកឃើញចំនួន ០៤ ករណីនៅថ្ងៃទី ៣០ ខែមីនានេះ គឺមាន៣ករណីកើនឡើងលើពលរដ្ឋកម្ពុជា និង០១ករណីទៀត គឺកើតឡើងលើជនជាតិបារាំង ក្នុងនោះ មានដូចជា៖
១, បុរសជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅភូមិតប្រាជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាអ្នកបម្រើការនៅកាស៊ីណូ និងការ៉ាអូខេមួយ នៅច្រកប៉ោយប៉ែត បច្ចុប្បន្ន ត្រូវបានដាក់ឲ្យនៅព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ
២, បរុសជនជាតិខ្មែរ អាយុ៣៦ ឆ្នាំនៅឃុំតាអុង ស្រុងចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ស៊ូវៀត។ បុរសរូបនេះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសជប៉ុន មកដល់កម្ពុជានៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០។
៣, ស្ត្រីជនជាតិខ្មែឬ អាយុ២០ឆ្នាំ នៅសង្កាត់អូឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ បច្ចុប្បន្ន កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះ ជានិស្សិតខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសអង់គ្លេស មកដល់កម្ពុជានៅថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២០។
៤, បុរសជនជាតិបារាំង អាយុ៦១ ឆ្នាំ នៅទួលទំពូង រាជធានីភ្នំពេញ មានប្រវត្តិធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា មកដល់កម្ពុជានៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ - សូវៀត។