បើតាមសេចក្ដីជូនដំណឹងខាងលើ បានឲ្យដឹងថា ចំពោះការបិទជាបណ្ដោះអាសន្នសាលារៀន ទាំងរដ្ឋ និងឯកជន គឺបិទរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកាតទៅ សម្រាប់តែសាលារៀននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាលប៉ុណ្ណោះ។
ដោយឡែក ចំពោះការសម្រេចបិទជាបណ្ដោះអាសន្ននូវ KTV ក្លឹបកម្សាន្ដ រោងភាពយន្ដ និងសារមន្តីរ នៅទូទាំងប្រទេសនោះ នឹងត្រូវចាប់អនុវត្តពីថ្ងៃទី ៨ ខែវិច្ឆិកានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មីទៀត។ លើសពីនេះ ស្ដាតអូឡាំពិកក៏ត្រូវបានបិទដំណើរការបណ្ដោះអាសន្នដែរ។
ការសម្រេចបិទសាលារៀន និងអាជីវកម្មសេវាកម្សាន្ដទាំងអម្បាលមាណខាងលើនេះ គឺធ្វើឡើងក្រោយមានពីមានករណីឆ្លងកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់ ដែលជាអង្គរក្សការពារលរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ហុងគ្រី ដែលបានធ្វើតេស្ដវិជ្ជមានកូវីដ-១៩ ក្រោយពីបានចាកចេញពីកម្ពុជាទៅដល់ទីក្រុងបាងកកប្រទេសថៃ។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ចំពោះករណីអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមានផ្ទូកកូវីដ-១៩នោះ សរុបមានចំនួន ៤៩នាក់ ខណៈដែលអ្នកប៉ះពាល់ដោយប្រយោលផ្សេងទៀត សរុបទៅមានចំនួនជិត៩០០ នាក់ កំពុងត្រូវបានធ្វើការតាមដាន និងធ្វើចត្តាឡីស័ក។ ដោយក្នុងចំណោមអ្នកទាំងនោះ ទើបតែរកឃើ់ញថា មានបុរសខ្មែរម្នាក់ ជាអង្គរក្សការពាររដ្ឋមន្ត្រីការបរទេសហុងគ្រីបានឆ្លងកូវីដ-១៩៕