គន្លឹះវិនិយោយោគ

មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រាប់គន្លឹះ៣យ៉ាង សម្រាប់ពិចារណាមុនទិញអចលនទ្រព្យ


ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ត្រូវបានគេចាត់ទុកថាជាការវិនិយោគមួយត្រូវការចំណាយដើមទុនច្រើន ហើយក៏មានហានិភ័យខ្ពស់ដែរ ប៉ុន្ដែ ការទទួលបានផលចំណេញត្រឡប់មកវិញក៏ខ្ពស់ដូចគ្នាដែរ។ តើមានកត្តាអ្វីខ្លះ ជួយឲ្យការទិញអចលនទ្រព្យអាចទទួលបានផលចំណេញ ជៀសផុតពីការខាតបង់?
មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា សៀ ឫទ្ធី (រូបភាព៖ ខេមបូណូមីស)

ខេមបូណូមីស សូមលើកយក​នូវ​គំនិត​វិនិយោគ​គន្លឹះ​មួយចំនួន ​របស់​មហាសេដ្ឋី​អចលនទ្រព្យ​ដ៏ល្បីល្បាញ​ ហើយក៏ជា​កំពូល​អ្នកវិនិយោគ និងអភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏ឆ្នើម​មួយរូប​នៅកម្ពុជា​ផងដែរ នោះគឺអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជា​អគ្គនាយក​ក្រុមហ៊ុន​ WorldBridge Group។

នៅក្នុង​បទសម្ភាសន៍​ផ្ដាច់មុខ​ជាមួយនឹង​ខេមបូណូមីស​កាលពីពេល​កន្លងទៅ​ថ្មីៗនេះ អ្នកឧកញ៉ា សៀ​ ឫទ្ធី បានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួន​តែងមាន​មាន​បញ្ហា​លំហូរសាច់ប្រាក់​បន្ទាប់ពី​បង់រំលោះ​ផ្ទះល្វែង និងដីឡូតិ៍ ជាដើម។ នេះក៏ដោយសារតែ​ការទិញ​របស់ពួកគាត់​មិនបាន​គិតគូរ​ឲ្យបាន​ច្បាស់លាស់។ 

មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ បាន​ក្រើន​រំឭកទៀតថា បើទិញផ្ទះ​ ឬទិញដីទុកជួល ឬ យកប្រកប​អាជីវកម្ម នោះគឺជាភាពឆ្លាតវៃ​ក្នុងការ​វិនិយោគ ក៏ប៉ុន្ដែ បើទិញទុក​ដើម្បី​រង់ចាំ​ចំណេញ ហើយថែមទាំងខ្ចី​បំណុល​ធនាគារដើម្បីទិញទៀតនោះ វាគឺជា​រឿង​មួយដែលប្រថុយប្រថានខ្ពស់ណាស់ ​ដែលត្រូវគិតគូរឲ្យបាន​ល្អិតល្អន់មែនទែនមុន​នឹងសម្រេចចិត្ត ព្រោះវា​អាចធ្វើឲ្យ​មានការ​ខាតបង់ ឬជួបញ្ហា​លំហូរសាច់ប្រាក់​ទៅថ្ងៃមុខ។

បើតាម​អ្នកឧកញ៉ា សៀ ឫទ្ធី ការទិញអចលនទ្រព្យ​នឹងមិនងាយ​ជួបបញ្ហា​ខាតបង់នោះទេ បើ​សិនជា​អ្នកទិញ​ចេះពិចារណា​ឲ្យបាន​ម៉ត់ចត់​លើ​ចំណុច​គន្លឹះ​បីយ៉ាង មុននឹងសម្រេចចិត្ត​ទិញ។ ចំណុចសំខាន់៣យ៉ាងនោះ រួមមាន៖

១, ស្គាល់ពី​លទ្ធភាពផ្ទាល់ខ្លួនឯង​ឲ្យច្បាស់

លោកឧកញ៉ា សៀ ឫទ្ធី បាន​ផ្តល់​អនុសាសន៍​ឱ្យ​អ្នក​មាន​ចំណូល​មធ្យម​ទាំង​អស់ ដែល​ចង់​បង់​រំលោះ​អចលទ្រព្យ ឱ្យ​ពិនិត្យ​ហើយ​ពិនិត្យ​ទៀត​ថា ខ្លួន​មាន​លទ្ធភាព​បង់​ប្រាក់​នោះ​យូរ​ប៉ុណ្ណោះ។

 

ខ្លួន​មាន​ប្រាក់​ចំណូល​ប៉ុន្មាន? បង់​ប៉ុន្មាន? ចុះ​បើ​សិន​ជា​មាន​ហានិភ័យ​កើត​ឡើង ដូចជា បាត់បង់​ការងារ ឬ​ធ្លាក់​ខ្លួន​ឈឺ តើ​ខ្លួន​មាន​លទ្ធភាព​បង់​ប្រាក់​ទៀត​ឬ​អត់? តើ​អចលនទ្រព្យ​នោះ​អាច​លក់​បង្វិល​ជា​សាច់​ប្រាក់​បាន​វិញ ឬទេ?

បើ​បាន! បើ​គិត​ឃើញ​ច្បាស់​លាស់​ហើយ អ្នក​គួរ​សម្រេច​ចិត្ត​ទិញ​ចុះ តែ​គិត​ចុះ​ឡើង​នៅ​មិន​ច្បាស់​ទេ គួរ​ណាស់​ព្យាយាម​សន្សំ​ប្រាក់ រកស៊ី​រក​ចំណូល​ឲ្យ​បាន​គួរសម​សិន អាច​មាន​លទ្ធភាព​នឹងន​សិន ក៏​មិន​យឺតពេលនោះដែរ។

ម្យ៉ាងទៀត ពលរដ្ឋ​គួរ​ចងចាំ​ថា បើ​ទិញ​ដី​ឬ​ផ្ទះ​អាច​ជួល​បាន​លុយ គឺ​ល្អ​ជាង​ផ្ទះ​ឬ​ដី​ឡូតិ៍ ដែល​ទិញ​មក​ហើយ​ទុក​ចោល​ចាំ​លក់​យក​ចំណេញ។

២, ស្គាល់​ម្ចាស់​​គម្រោង​​ច្បាស់​លាស់

ស្គាល់​ម្ចាស់​គម្រោង​ បាន​ន័យ​ថា យើង​ដឹង​ច្បាស់​ថា គម្រោង​នោះ​មាន​ដី មាន​ផ្ទះ​ពិត​ប្រាកដ សង់​លើ​ដី​ស្រប​ច្បាប់ ផ្ទះ​ឬ​ដី​ទាំង​នោះ​គ្មាន​ជាប់​ជំពាក់​នឹង​ជម្លោះ​ក្តីក្ដាំ នៅ​តុលាការ ។ល។ 

កេរ្តិ៍​ឈ្មោះ​ម្ចាស់​គម្រោង​អចលនទ្រព្យ​ជា​ប្រការ​សំខាន់​បំផុត ដែល​អ្នក​ទិញ​គួរ​ចងចាំ ​និង​ដឹង​ឱ្យ​បាន​ច្បាស់។ បើ​ដឹង​ច្បាស់​ថា ម្ចាស់​គម្រោង​ធ្លាប់​រកស៊ី​លក់​ដី​ខ្យល់​ឱ្យ​គេ ធ្លាប់​បោក​ប្រាស់​គេ​នោះ យើង​ជា​អ្នក​ទិញ​មិន​ស្គាល់​ច្បាស់ សូម​កុំ​ប្រថុយ​ទិញ​អី!។ 

៣, ព័ត៌មាន​​ទីផ្សារ​​អចលទ្រព្យ 

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​ឱ្យ​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​ព័ត៌មាន។ លោក​ថា បើ​យើង​ដឹង​ព័ត៌មាន​ច្រើន មាន​ចំណេះដឹង​ច្រើន គឺ​ងាយ​ស្រួល មិន​ឆាប់​ចាញ់​បោក​គេទេ។ 

លោក​លើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​តាមដាន​ព័ត៌មាន ចេះ​អាន​សៀវភៅ មើល​ទូរទស្សន៍ ឬ​ស្តាប់​វិទ្យុ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​សម្រាប់​គិត​ពិចារណា។ ជា​ធម្មតា សារព័ត៌មាន​ទាំងអស់ តិច ឬ​ច្រើន គេ​ផ្សាយ​ពី​គម្រោង​វិនិយោគ​នានា​​របស់​រាជ​រដ្ឋាភិបាល រាប់តាំង​ពី​គោល​នយោបាយ​អភិវឌ្ឍន៍ ជាដើម។ 

លោក​មាន​សុទិដ្ឋិនិយម​ថា អ្នក​តាមដាន​ព័ត៌មាន​ជា​ប្រចាំ នឹង​ងាយ​ចំណេញ​លើការវិនិយោគ​អចលនទ្រព្យ​ ជាង​អ្នក​រកស៊ី​ជោរ​តាម​គេ​តាម​ឯង៕

None



អត្ថបទបន្ទាប់


Thai Airways ខាតលុយជាង៥ពាន់លានដុល្លារនៅឆ្នាំ២០២០ខណៈបំណុលកំពុងវ័ណ្ឌក

Thai Airways ដែលក្រុមហ៊ុនអាកាចរណ៍ដ៏ធំរបស់ថៃ កំពុងត្រដាបត្រដួសជាមួយនឹងបំណុលវណ្ឌក និងកំពុងស្ថិតនៅក្នុងស្ថានភាពឈានទៅរកការក្ស័យធនផងដែរ។ …

អ្នកជំនាញធនាគារកណ្ដាលចិនអះអាងថា«សេដ្ឋកិច្ចចិននឹងហក់ឡើងដល់៨%ទៅ៩%នៅឆ្នាំ២០២១

កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន (GDP) អាចនឹងហក់កើនឡើងដល់ទៅ ៨ ទៅ៩ ភាគរយ នៅក្នុងឆ្នាំ២០២១នេះ ស្ថិតក្រោមកាលៈទេសៈធម្មតា ហើយអាចនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ