អាមេរិកនឹងបើកព្រំដែនគោកជាមួយកាដាណា និងម៉ិកស៊ិក

អាមេរិកនឹងចាប់ផ្ដើមបើកប្រទេសទទួលអ្នកដំណើរបានចាក់វ៉ាក់សាំងចាប់ពីខែវិច្ឆិកា


ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបើកព្រំដែនគោករបស់ខ្លួនឡើងវិញជាមួយប្រទេសក្បែរខាងដូចជា កាដាណា និងម៉ិកស៊ិក បន្ទាប់ពីបានបិទអស់រយៈពេលជាង ១ ឆ្នាំ កន្លះ។ ការបើកព្រំដែននេះ គឺអនុញ្ញាតឲ្យតែអ្នកដំណើរបានចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ ហើយវ៉ាក់សាំងនោះទៀតសោត ត្រូវតែទទួលស្គាល់ដោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក និងអង្គការសុខភាពពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP ។
អាមេរិកនឹងបើកព្រំដែនគោកជាមួយកាដាណា និងម៉ិកស៊ិក

ចាប់តាំងពី​មានការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩​មក​សហរដ្ឋអាមេរិក​បាន​ដាក់​កំហិត​យ៉ាង​តឹង​រឹង​ចំពោះ​ប្រទេស​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​ជា​ពិសេស​ការ​ធ្វើ​ពាណិជ​កម្ម ការ​ដឹក​ជញ្ជូន​តាម​រថយន្ត តាម​ផ្លូវដែក និង​ផ្លូវទឹក​។ ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​ទី ១៣ តុលា សហរដ្ឋ​អា​មេ​រិ​បាន​ប្រកាស​ច្បាប់​ថ្មី​មួយ​ស្ដី​ពី​ការ​បើក​ព្រំដែន​គោក ដែល​អនុញ្ញាត​ឱ្យ​ជនបរទេស​បាន​ចាក់​វ៉ាក់សាំង​រួច​អាច​ចូល​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​បាន​។

ដោយឡែក​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឯណោះ​វិញ មិន​បាន​ដាក់​ចេញ​នូវ​នីតិវិធី​ទាក់ទង​វិធានការ​កូ​វី​ដ​សម្រាប់​អ្នកដំណើរ​បរទេស​ឡើយ ខណៈ​អ្នកដំណើរ​ដែល​អាច​ចូល​ប្រទេស​កា​ណា​ដា​បាន លុះ​អត្រា​បាន​ចាក់​វ៉ាក់សាំង​រួច ព្រមទាំង​បង្ហាញ​ប័​ណ្ឌ​នៃ​ការ​ចាក់​វ៉ាក់សាំង និង​ត្រូវធ្វើ​តេស្ត​អវិជ្ជមាន​ក្នុង​រយៈពេល ៧២ ម៉ោង​មុន​ចូល​ប្រទេស​កា​ដា​ណា​។

សូម​ជម្រាប​ថា មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ​របស់​អា​មេ​រិ​ក កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​អំពី​គុណភាព​ឯកសារ​ដែល​ត្រឹមត្រូវ​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​អ្នកដំណើរ​។

យ៉ាងណាមិញ ការ​បើក​ដំណើរការ​តាម​ព្រំដែន​គោក​រវាង​អា​មេ​រិ​ក កា​ដា​ណា និង​ម៉ិ​ក​ស៊ិ​ក​ទំនងជា​ជំរុញ​ឱ្យ​មានការ​បើក​ទទួលភ្ញៀវ​អន្តរជាតិ​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នា​ពេល​បន្ដបន្ទាប់​ផង​ដែរ​។ ជាក់ស្ដែង កាលពី​ខែកញ្ញា​អា​មេ​រិ​កបាន​ប្រកាស​ថា ខ្លួន​បាន​ត្រៀម​បើក​ទទួល​អ្នកដំណើរ​តាម​ជើងហោះហើរ​ឡើង​វិញ ដែល​មក​ពី ៣៣ ប្រទេស រួម​មាន ចិន ឥណ្ឌា ប្រេ​ស៊ី​ល និង​អឺរ៉ុប​ជាដើម​។

សូម​បញ្ជាក់​ថា បើ​តាម​ផែនការ អ្នកដំណើរ​តាម​ផ្លូវអាកាស​ទាំងអស់​ដែល​ចូល​មក​សហរដ្ឋអាមេរិក ត្រូវ​តែ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច និង​តម្រូវ​ឱ្យធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩​មុន​ការ​ហោះហើរ​របស់​ពួក​គេ​ទៅ​កាន់​សហរដ្ឋអាមេរិក​ព្រមទាំង​ផ្តល់​លទ្ធផល​តេស្ត​អវិជ្ជមាន​ទៅ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ផង​ដែរ​។ ប៉ុន្តែ​ពួក​គេ​នឹង​មិន​ត្រូវ​បាន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​នៅ​ពេល​ចូល​ដល់​ទឹកដី​សហរដ្ឋអាមេរិក​៕
None



អត្ថបទបន្ទាប់


ប្រទេសចំនួន៥ រួមទាំងកម្ពុជា នឹងត្រូវរងផលប៉ះពាល់ពីការបញ្ឈប់ផែនការវិនិយោគរោងចក្រថាមពលធ្យូងថ្មថ្មីៗរបស់ចិន

ការប្រកាសរបស់ចិនក្នុងការបញ្ឈប់វិនិយោគគម្រោងថ្មីៗលើរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេស កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសនៅទូទាំងតំបន់អាស…

ថៃនឹងត្រូវប្រជែងជាមួយសិង្ហបុរី និងម៉ាឡេស៊ី ក្នុងគម្រោងទាក់ទាញជនបរទេសមានទ្រព្យសម្បត្តិច្រើនមករស់នៅ

ប្រទេសថៃមានគោលដៅចង់បានជនបរទេសដែលមានទ្រព្យសម្បត្តិច្រើន មកតាំងទីលំនៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ធូររស្រាលបន្តិច ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ