អាមេរិកត្រៀមដាក់សម្ពាធលើរុស្សី និងប្រមានចិនក្នុងជំនួប G20

អាមេរិកត្រៀមជំរុញក្រុមប្រទេសG20 ដាក់សម្ពាធបន្ថែមលើរុស្សីឲ្យបើកផ្លូវសមុទ្រ ព្រមទាំងបានព្រមានចិនកុំឲ្យលូកដៃជួយរុស្ស៊ី


នៅក្នុងជំនួបថ្នាក់រដ្ឋមន្រ្តីនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាតូនី ប្លីនខេន (Antony Blinken) នឹងអំពាវនាវដល់ក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ (G20) ឱ្យដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបើកផ្លូវសមុទ្រឡើងវិញ ដែលត្រូវបានរារាំងដោយទីក្រុងម៉ូស្គូ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាមេរិកត្រៀមជំរុញក្រុមប្រទេសG20 ដាក់សម្ពាធបន្ថែមលើរុស្សីឲ្យបើកផ្លូវសមុទ្រ ព្រមទាំងបានព្រមានចិនកុំឲ្យលូកដៃជួយរុស្ស៊ី

ឆ្លៀតពេលជាមួយគ្នានោះ មន្រ្តីកំពូលអាមេរិករូបនេះ ក៏បានព្រមានម្តងហើយម្តងទៀតដល់ប្រទេសចិន កុំឱ្យលូកដៃចូលជួយរុស្ស៊ីឲ្យសោះ នៅក្នុងវិបត្តិសង្គ្រាមអ៊ុយក្រែននេះ។

លោក Blinken នឹងធ្វើដំណើរទៅមកកាន់តំបន់អាស៊ីនៅថ្ងៃពុធសប្តាហ៍នេះ សម្រាប់កិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងកិច្ចប្រជុំនេះ ក៏នឹងជួបជាមួយលោកជាមួយសមភាគីចិន លោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិនផងដែរ ប៉ុន្តែគ្មានតម្រុយថា លោក Blinken នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស៊ើហ្គី ឡារូវ (Sergei Lavrov) នោះទេ។

ក្រុមអ្នកវិភាគព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិមើលឃើញថា ជំនួបថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេស G20 នេះ គឺជារឿងមួយដ៏ចម្រូងចម្រាស ព្រោះទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានបន្ទោសរុស្សីយ៉ាងខ្លាំងចំពោះទង្វើឈ្លានពានរបស់ខ្លួន ដែលបណ្តាលឲ្យកើតមានវិបត្តិស្បៀងអាហារសាកលដ៏ធ្ងន់ធ្ងរ។ ប៉ុន្ដែ ផ្ទុយទៅវិញទីក្រុងម៉ូស្គូកន្លងមក បានច្រានចោលការចោទប្រកាន់នេះ ដោយឆ្លើយតបទៅវិញថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅវិញទេ ដែលធ្វើឲ្យកើតមានបញ្ហាទាំងអស់នេះ ខណៈដែលប្រទេសអ៊ុយក្រែន និងរុស្សីជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំបំផុតដូចគ្នា។

លោករ៉ាមីន ទូលូ (Ramin Toloui) ជំនួយការលេខាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងធុរកិច្ចអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា ក្នុងជំនួបកិច្ចប្រជុំ G20សប្ដាហ៍នេះ លោក Blinken នឹងលើកយករឿងសន្តិសុខថាមពល និងបញ្ហាស្បៀងនៅអ៊ុយក្រែន និងរុស្ស៊ីមកដាក់លើតុពិភាក្សា។

លោករ៉ាមីន ទូលូបានថ្លែងថា៖ «ក្រុមប្រទេស G20 គួរតែទទួចឲ្យរុស្សីទទួលខុសត្រូវ នឹងធ្វើតាមអង្គការសហប្រជាជាតិ ដើម្បីការបើកផ្លូវសមុទ្រឡើងវិញ ក្នុងការដឹកគ្រាប់ធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែនមកកាន់ទីផ្សារពិភពលោក»។ លោកសង្គត់ធ្ងន់ថា «បើទោះបីជាកម្រិត G20 ឬកម្រិតបុគ្គលក្តី ពួកយើងត្រូវតែលើកឡើងពីបញ្ហានេះជាមួយរុស្សីឲ្យបានច្បាស់»។

មួយវិញទៀត អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា លោកដាញែល គ្រីថេនប្រីនក៍ (Daniel Kritenbrink) បានគូសបញ្ជាក់ថា៖ «លោករំពឹងថានៅក្នុងជំនួបនៅកោះបាលី លោក Blinken និងរដ្ឋមន្តី្រការបរទេសចិន លោក Wang Yi នឹងពិភាក្សា ក៏ដូចជាផ្តោះប្តូរជំហរវាងគ្នានឹងគ្នាដោយ «សុទ្ធចិត្ត» និងបង្ហាញពីក្តីសង្ឃឹមថ្មីមួយថាតើ ប្រទេសចិននឹងធ្វើអ្វី និងមិនធ្វើអ្វីក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន»។

គូររំលឹកបន្តិចថា ក្រោយពេលរុស្សីបើកវាយការប្រហារទៅលើអ៊ុយក្រែន ទីក្រុងប៉េកាំង និងវិមានក្រឹមឡាំងបានប្រកាសរួមគ្នាភាពជាដៃគូ «គ្មានដែនកំណត់» ហើយចិនព្រមទាំងបានបដិសេធមិនថ្កោលទោសទង្វើរបស់រុស្ស៊ី និងបានរិះគន់ទណ្ឌកម្មរបស់លោកខាងលិចយ៉ាងចាស់ដៃថែមទៀតផង។

ការណ៍នេះបានធ្វើឲ្យអាមេរិកព្រមានទីក្រុងប៉េកាំងយ៉ាងខ្លាំងពីផលវិបាក រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ ប្រសិនបើចិនហ៊ានផ្តល់សម្ភារៈយោធាឲ្យរុស្សីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែនមែននោះ។ ទោះបីជាបែបនេះក្តី មន្ត្រីអាមេរិកបានអះអាងថា មកទល់នឹងពេលនេះ ពួកគេមិនទាន់បានរកឃើញប្រទេសចិនគេចវេសពីការដាក់ទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិកទៅលើរុស្សី ឬផ្តល់ឧបករណ៍យោធាណាមួយដល់រុស្ស៊ីនោះទេ។

លើសពីនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោនបានហៅប្រទេសចិនថា ជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន ហើយក៏មានការព្រួយបារម្ភដែរថា ចិនអាចនឹងមានការប៉ុនប៉ងក្នុងការប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់នៅថ្ងៃណាមួយ ដូចអ្វីដែលរុស្សីធ្វើមកលើអ៊ុយក្រែនក៏ថាបាន។

អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ាលោក Kritenbrink លើកឡើងទៀតថា «បើសេណារីយ៉ូវាដូច្នោះមែន អាមេរិកត្រូវតែរក្សាទំនាក់ទំនងបើកចំហរជាមួយសមភាគីចិនដោយខ្វះមិនបាន «ដើម្បីធានាថាទាំងអាមេរិក និងចិនអាចពារការគិតខុសណាមួយដែលអាចនាំឱ្យកើតមានជម្លោះ និងការប្រឈមមុខយោធាដាក់គ្នាដោយអចេតនា»៕




អត្ថបទបន្ទាប់


លោកពូទីន ដាក់បញ្ជាឱ្យបន្តធ្វើសង្គ្រាម ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពាវនាវឱ្យថែរក្សាច្បាប់ជាអន្តរជាតិ

ព័ត៌មាន
ស្របពេលដែលបុរសខ្លាំងរុស្ស៊ី លោកពូទីនបញ្ជាឲ្យបន្ដធ្វើសង្គ្រាមកាន់តែខ្លាំងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សេរឺហ្កី ឡាវរ៉ូវ ឯណោះវិញ បានថ្លែងពីទី…

កៅអីនាយករដ្ឋមន្ត្រីអង់គ្លេសកំពុងរង្គើខ្លាំង ខណៈរដ្ឋមន្ត្រីមួយចំនួនដាក់ពាក្យលាលែង

ព័ត៌មាន
តំណែងនាយករដ្ឋមន្ត្រីអង់គ្លេសរបស់លោក Boris Johnson កំពុងរង្គោះរង្គើយ៉ាងខ្លាំងនាពេលនេះ។ រង្គោះរង្គើ ក៏ដោយសារតែ មានរដ្ឋមន្ត្រីសំខាន់ៗមួយចំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ