ពាណិជ្ជកម្មវៀតណាម-អាមេរិក

មហាយក្សអាមេរិកក្លាយជាទីផ្សារនាំចូលទំនិញពីវៀតណាមច្រើនជាងគេ


ការនាំចេញរបស់វៀតណាមទៅអាមេរិកនៅតែខ្លាំង នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ដោយអាមេរិកបានក្លាយជាប្រទេសទីផ្សារនាំចូលទំនិញពីវៀតណាមច្រើនជាងគេ ជាមួយនឹងតម្លៃទឹកប្រាក់សរុបជាង២១ពាន់លានដុល្លារអាមេរិក កើនឡើងជិត៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
រូបតំណាង៖ ពាណិជ្ជកម្មអាមេរិក-វៀតណាម
ដោយ

អាជ្ញាធរ​វៀតណាម​បាន​អះអាង​ទៀត​ថា កំណើន​ខ្លាំង​នេះ ទំនងជា​នឹង​បន្ដ​កើន​ទៀត​នៅ​ខែ​ក្រោយ​ៗ​នេះ បើ​ទោះបីជា​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​បន្ដ​កើត​មាន​យ៉ាងណា​ក្ដី​។

ការ​នាំ​ចេញ​ផលិតផល​បន្លែ​ផ្លែ​ឈើ​វៀតណាម​ទៅ​អា​មេ​រិ​ក នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ សម្រេច​បាន​ជាង ២៣ លាន​ដុល្លារ កើន​ជិត​៤% ខណៈ​ដែល​ការ​នាំ​ចេញ​ជលផល​វិញ មាន​ដល់​ទៅ​ជិត ១៩០​លាន​ដុល្លារ  កើន​ជាង​៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ដោយឡែក ការ​នាំ​ចេញ​គ្រឿង​ម៉ាស៊ីន សម្ភារ និង​គ្រឿងបន្លាស់ ទៅ​កាន់​សហរដ្ឋអាមេរិក​មានការ​កើនឡើង​យ៉ាង​គំហុក​ដល់​ទៅ ជាង​២០០% នៅ​ក្នុង​ខែមករា ឆ្នាំ​២០២១ ដោយ​មាន​តម្លៃ​ជា​ទឹកប្រាក់​ជិត​១​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​តាម តួលេខ​ពី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​។

ទន្ទឹម​គ្នា​នេះ ការ​នាំ​ចេញ​ទូរស័ព្ទ និង​គ្រឿង​បង្គុំ ក៏​មានការ​កើនឡើង​ដល់​ជាង ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ខែមករា កើនឡើង​ដល់​ទៅ​ជាង​ពាក់កណ្ដាល​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​គូសបញ្ជាក់​ទៀត​ថា ដោយសារ​មាន​អំណាច​បញ្ជា​ទិញ​ពី​អា​មេ​រិ​ក បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​នៅ​ប៉ុន្មាន​ខែ​មកនេះ​មានការ​ស្ទុះ​ងើបឡើង ហើយ​វា​បាន​ផ្ដល់​នូវ​ឱកាសល្អ​សម្រាប់​ទំនិញ​វៀតណាម នៅ​ក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​រង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


អឺរ៉ុបបញ្ចេញផែនការប្រជែងឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែថា “អត់ប្រឆាំងនឹងចិនទេ”

សហភាពអឺរ៉ុបនៅដើមសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសសមាជិកទាំងអស់នឹងដាក់ចេញផែនការថ្មីដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោ…

អ្នកឆ្លងកូវីដ-១៩ នៅឥណ្ឌាប្រឈមនឹងបាត់បង់អាយុជីវិតកាន់តែច្រើន ខណៈបំពង់អុកស៊ីហ្សែនកំពុងខ្វះខាត

អាជ្ញាធរឥណ្ឌាបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ពលរដ្ឋឥណ្ឌាកាន់តែច្រើនកំពុងប្រឈមនឹងការស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ ក្រោយរដ្ឋធានីញូដេលីកំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ