ការទូទាត់ប្រាក់រៀលទើបតែមានជាង ១៥%ប៉ុណ្ណោះ

ការទូទាត់ជាប្រាក់រៀលក្តោបចំណែកទីផ្សារជាង១៥% នៃការទូទាត់សរុបទូទាំងប្រទេស


មន្ត្រីជាន់ខ្ពស់នៃធានាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការប្រើប្រាស់រៀលក្នុងប្រតិបត្តិការទូទាត់ទូទាំងប្រទេស បានក្តោបក្ដាប់ចំណែកទីផ្សារតិចតួចប៉ុណ្ណោះ ពោលគឺមានប្រមាណ ១៥%បើធៀបនឹងការទូទាត់ជាប្រាក់ដុល្លារ ដែលបានចាក់ស្រេះក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ។
រូបក្រដាសប្រាក់រៀលខ្មែរ
ដោយ

ដើម្បី​លើកកម្ពស់​ប្រាក់​រៀល​ក្នុង​សេដ្ឋកិច្ច ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ជំរុញ​ឲ្យ ក្រសួង​ស្ថាប័ន​នានា​ទាំង​រដ្ឋ និង​ឯកជន​បង្កើន​ការ​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​រៀល​ជា​អតិបរមា​។ ព្រោះ​ក្នុង​កាលៈទេសៈ ដែល​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​រង​ឥទ្ធិពល​ពី​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ការ​ប្រើប្រាស់​រៀល ជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ស្តារ និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​។

នា​ទិវា​ប្រាក់​រៀល​អបអរ​ខួប​លើក​ទី​៤២ នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​ឡើង​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា នៅ​ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​៤២​ឆ្នាំ​កន្លង​មកនេះ ប្រាក់​រៀល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ស្តារ និង​កសាង​អធិបតេយ្យភាព និង​ទ្រទ្រង់​សេដ្ឋកិច្ច និង​សង្គម​ជាតិ​។ ឯកឧត្តម​អះអាង​ថា ក្រោម​គោលនយោបាយ​លើកកម្ពស់​ប្រាក់​រៀល​របស់ ធនាគារជាតិ ទំហំ​ចរាចរណ៍​ប្រាក់​រៀល​បាន​កើន​ឡើងជា​លំដាប់ ហើយ​តម្លៃ​ប្រាក់​រៀល​ក៏​មាន​ស្ថិរ​ភាពល្អ​ប្រសើរ​ផង​ដែរ​។

ទោះបី​យ៉ាងនេះ​ក្តី ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ សង្កេត​ឃើញ​ថា ទម្លាប់​នៃ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្នុង​ប្រតិបត្តិការ​ទូទាត់ និង​វិនិយោគ ក៏​បាន​និង​កំពុង​ចាក់​ឬ​ស​ជ្រៅ​ទៅ​ក្នុង​សេដ្ឋកិច្ច និង​សង្គម ជា​ពិសេស​ផ្នត់គំនិត​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។ កត្តា​នេះ បន្ត​ទាមទារ​ឲ្យ​មានការ​ចួ​ល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ប្រតិបត្តិការ​នានា​នៅ​កម្ពុជា​។ លើស​ពី​នេះ ឯកឧត្តម ជំរុញ​ឲ្យ​ក្រសួង ស្ថាប័ន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​រដ្ឋ និង​ឯកជន​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន​។   

ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នេះ​ដែរ លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គ​នាយិកា​បច្ចេកទេស​ធនាគារជាតិ នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ទោះបី​និន្នាការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា​បច្ចុប្បន្ន​មានការ​កើនឡើង​ក៏​ដោយ តែ​នៅ​មាន​ចំណែក​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​ការ​ប្រើប្រាស់​រូប​បិ​យ​បណ្ណ​បរទេស​។ ពោល​គឺ​ការ​ប្រើប្រាស់​ប្រាក់​រៀល ក្នុង​ប្រតិបត្តិការ​ទូទាត់​នានា​ទូ​ទាំង​ប្រទេស​បាន​ក្តោប​ចំណែក​ទីផ្សារ​ប្រមាណ​១៥% តែ​ប៉ុណ្ណោះ ខណៈ​ចំណែក​ទីផ្សារ​ជាង​៨០% ត្រូវ​បាន​ក្តោ​ម​ក្តាប់​ដោយ​ប្រាក់​ដុល្លារ​។ លោក​ជំទាវ​បាន​គូសបញ្ជាក់​បន្ថែម​ថា ប្រាក់​រៀល​ត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​តែ​នៅ​តាម​ទី​ជនបទ​នោះ​ទេ ខណៈ​ទីក្រុង និង​ទីប្រជុំជន​នានា​ការ​ធ្វើ​ប្រតិបត្តិការ​ភាគច្រើន​ជា​ប្រាក់​ដុល្លារ​។

ជាមួយ​គ្នា​នេះ​លោក ផល វ៉ា​ន់​ឌី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ ប្រាក់​រៀល​បាន​ដើរតួ​នាទី​ជា​ឆ្អឹងខ្នង​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​ប្រតិបត្តិការ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏​ដូច​ជា​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​រូប​នេះ​បាន​គូសបញ្ជាក់​បន្ថែម​ថា ក្នុង​ទំហំ​ឥណទាន​សរុប​ដែល​ផ្តល់​ជូន​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាក់​រៀល​បាន​ក្តោប​ចំណែក​ទីផ្សារ​ចំនួន​២០% ហើយ លោក រំពឹង​ថា ទំហំ​ឥណទាន​ជា​ប្រាក់​រៀល​នឹង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ លើកទឹកចិត្ត​ឲ្យ​ប្រជាជន​កម្ពុជា​ងាក​មក​ប្រើប្រាស់​ប្រាក់​រៀល​ជំនួស​ឲ្យ​រូបិយ​បណ្ណ​បរទេស​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​នានា ដ្បិត​ការ​ប្រើប្រាស់​ប្រាក់​រៀល​ប្រៀប​ដូច​ជា​ការ​រួមចំណែក​ដោយ​ផ្ទាល់​និង​ប្រយោល​ដល់​កិច្ច​ការពារ​និង​ពង្រឹង​អធិបតេយ្យ​សេដ្ឋកិច្ចជាតិ អត្តសញ្ញាណ​ជាតិ និង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​សង្គម​។ កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​រូបិយ​វត្ថុ​ជាតិ គឺជា​ផ្នែក​មួយ​នៃ​ការ​កសាង​អធិបតេយ្យ និង​អំណាច​ខាង​សេដ្ឋកិច្ច​របស់​រដ្ឋ​៕ 

None



អត្ថបទបន្ទាប់


ការនាំចេញដូងប្រេងនៅ២ខែដំបូងក្នុងឆ្នាំនេះធ្លាក់ចុះ ប៉ុន្ដែតម្លៃខ្ពស់ជាងឆ្នាំមុន

ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានវិនិយោគលើឧស្សហកម្មដូងប្រេងដ៏ធំរបស់កម្ពុជា បានយល់ឃើញថា ការខ្សត់អ្នកដាំដ…

កម្ពុជាសម្លឹងឃើញឱកាសនាំចេញម្រេចទៅទីផ្សារជប៉ុនបន្ថែមទៀត

ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានអះអាងថា បច្ចុប្បន្ន ទីផ្សារម្រេចកាន់តែទូលាយ ហើយតម្លៃក៏ខ្ពស់គួរសមដែរ ដោយលោកបានបង្ហាញក្ដីរំពឹងខ្ពស់ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ