ប្រយោជន៍​ពី EVFTA

ផលិតផល សម្លៀកបំពាក់ និងស្បែកជើងវៀតណាម នឹងត្រូវរង់ចាំសិន ចំពោះប្រយោជន៍ដែលនឹងទទួលបាន ពី FTA ជាមួយអឺរ៉ុប


ផលិតផល វាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង របស់វៀតណាម នឹងមិនអាចទទួលបានការកាត់ចេញនូវពន្ធគយសម្រាប់ការនាំចេញ ទៅអឺរ៉ុប នៅក្នុងដំណាក់កាលបឋមបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងអឺរ៉ុប ចូលជាធរមាននោះទេ។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ របស់ក្រុមហ៊ុន មូលបត្រវៀតណាម Bảo Việt Securities Joint Stock Company (BVSC)។
កម្មការី​កាត់ដេរ​វៀតណាម កំពុងធ្វើការ​​ក្នុងរោងចក្រ​ (http://vietnamfriendship.vn)
ដោយ

តាម​សារព័ត៌មាន Vietnam News ដែលបាន​ស្រង់​របាយការណ៍​ចុះផ្សាយ​បានឲ្យដឹងថា បន្ទាប់ពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម (EVFTA) ចូលជាធរមាន ពន្ធគយ​ប្រភេទ Most Favoured Nation (MFN) នឹង​ត្រូវ​ចូល​មក​ប្ដូរជំនួស​ឲ្យ​ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដោយស្វ័យប្រវត្តិតែម្ដង ដោយប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ គឺសហភាពអឺរ៉ុប បានផ្ដល់ជូន​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍ និងប្រទេស​ពុំទាន់អភិវឌ្ឍន។ ក្នុងន័យនេះ គឺ​នៅក្នុង​២ទៅ៣ឆ្នាំដំបូង នៃការអនុវត្ត​EVFTA នឹង​មានផលិតផល​សម្លៀកបំពាក់​​ និង ស្បែកជើង​ក្នុងស្រុក របស់វៀតណាម​ភាគច្រើន នឹង​មិនអាចទទួលបាន​ប្រយោជន៍​ភ្លាមៗ ពី EVFTA នោះទេ ព្រោះប្រភេទអត្រា​ពន្ធគយ MFN ដែលមានលើ​ផលិតផល​ទាំងនោះ គឺមានមានខ្ពស់​ជាង​អត្រា​ប្រព័ន្ធ​អនុគ្រោះពន្ធទូទៅ GSP ប្រមាណ ៩ ភាគរយ សម្រាប់​ផលិតផល​ស្បែកជើង និង​៣-៤ ភាគរយ សម្រាប់​ផលិតផល​ស្បែកជើង​នាពេល​បច្ចុប្បន្ន។ 

ជាពិសេសនោះ គឺផលិតផល​សម្លៀកបំពាក់​ភាគច្រើន ដែលវៀតណាម បាននិងកំពុង​នាំចេញ​ទៅ​អឺរ៉ុប នឹង​ត្រូវ​លុបបំបាត់​ពន្ធគយ​បន្ដិចម្ដងៗ​​ពោលគឺ នឹងលុប​ពីការយកពន្ធគយ​ប្រភេទ MFN ដែលមាន ១២ភាគរយ​ រហូតដល់ដល់​​លុបចោលនៅសល់​ ០ភាគរយ ក្នុងរយៈពេល ៣ ទៅ៧ឆ្នាំ បន្ទាប់ពី​ EVFTA ចូលជាធរមាន។ ដូចគ្នានេះដែរ ផលិតផល​ស្បែកជើង​វៀតណាម​វិញ ក៏នឹងត្រូវ​លើកលែងពន្ធ​ពីប្រភេទ​ពន្ធគយ MFN ដែលមាន ១២,៤% ទៅ ០ភាគរយ​ ដោយប្រើ​រយៈពេល ៣ ទៅ៧ឆ្នាំ ដូចគ្នាដែរ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា ផលិតផល ដែល​នឹងត្រូវ​ទទួលបាន​ប្រយោជន៍​កាត់ចេញ​នូវពន្ធគយ​ក្នុងដំណាក់កាល​បឋម​នៃការអនុវត្ត EVFTA នេះ គឺមិនមែន​ជា​ផលិតផល​សំខាន់ៗ​របស់វៀតណាម​នាំចេញ​ទៅសហភាពអឺរ៉ុប​នោះទេ ប៉ុន្ដែ វាគ្រាន់តែ​ផលិតផល សរសៃអំបោះ​សម្រាប់​ការផលិត​សម្លៀក​បំពាក់ និងវត្ថុ​ធាតុដើម​ផ្សេងទៀត សម្រាប់​ការផលិត​ស្បែកជើង​តែប៉ុណ្ណោះ។ 

ចំពោះ វិស័យ​ផលិតស្បែកជើង សហភាពអឺរ៉ុប​សន្យា​នឹង​លុបបំបាត់​ ៣៧ភាគរយ នៃបន្ទាត់​ពន្ធគយ សម្រាប់​ក្រុមហ៊ុន​នាំចេញ​ស្បែកជើង ទៅអឺរ៉ុប ក្រោយពី​ FTA ចូលជាធរមាន រួមបញ្ចូល​មានផលិតផល​ដូចជា ស្បែកជើង​កៅស៊ូ-ផ្លាស្ទិក ការពារទឹក ស្បែកជើង​ប្រភេទ Slipper និង​វត្ថុធាតុដើម​ផ្សេងទៀត។

មាន​ប្រទេស​ភាគច្រើន ដែលនាំចេញ​ផលិតផល​វាយនភ័ណ្ឌ និងសម្លៀក​បំពាក់​ទៅអឺរ៉ុប ដោយមិនមាន FTA ជាមួយ​អឹរ៉ុប ដូច្នេះ ប្រសិន​រោងចក្រ​វៀតណាម អាច​ផលិត​ស្របតាម​ការតម្រូវការ​ប្រភពដើម នោះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អឺរ៉ុបវៀតណាម (EVFTA) នឹង​បើក​ចំហរ​ឱកាស​យ៉ាង​វិសេសវិសាល សម្រាប់​វិស័យ​នាំចេញ​សម្លៀក​បំពាក់ និងស្បែកជើង វៀតណាម។ 

លោក Vu Duc Giang ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​វៀតណាម បាន​ឲ្យដឹងនៅក្នុងសារព័ត៌មាន Vietnam News ថា ប្រទេសវៀតណាម បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ចំនួន ១៦ ជាមួយ​ប្រទេស និងតំបន់ជាច្រើន។ ក្នុងនោះ មាន កិច្ចព្រមព្រៀង ចំនួន ១២ បាន​ចូលជាធរមាន និងបាន​ជំរុញដល់​ចំណូល​នៃ​ការនាំចេញ នាំចូល នៃវិស័យ​វាយនភ័ណ្ឌ និងសម្លៀក​បំពាក់​វៀតណាម។

យ៉ាងណាមិញ តាមរយៈ EVFTA ឧស្សាហកម្ម​វាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង​វៀតណាម នឹងទទួលបាន​ប្រយោជន៍​ជាមួយនឹង​ចំណូល​នាំចេញ​កើនឡើងដល់​ប្រមាណ ១៥,២៣ ពាន់​លាន​ដុល្លារអាមេរិក នៅឆ្នាំ២០៣៥។ ​

ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​វៀតណាម បានគូសបញ្ជាក់ថា EVFTA រំពឹងថា សក្ដានុពល​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​វៀតណាម នឹង​មានដល់ ១០០ ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំ។

សមាគមនេះ ជឿជាក់ទៀតថា គោលដៅ នាំចេញ ៤០ពាន់លាន​ដុល្លារ នៃផលិតផល​វាយនភ័ណ្ឌ និងសម្លៀកបំពាក់ របស់វៀតណាម នៅឆ្នាំ២០១៩នេះ គឺពិតជាអាច​សម្រេច​ទៅបាន ដោយសារតែមាន​ការជំរុញ​មួយផ្នែក​ដោយ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី រួមទាំង កិច្ចព្រមព្រៀង​ដែលកំពុង​ធ្វើ​ជាមួយ​នឹងអឺរ៉ុបផងដែរ ខណៈដែលអឺរ៉ុប គឺជាទីផ្សារ​ធំទី២ របស់វៀតណាម សម្រាប់ការនាំចេញ​ផលិតផល​ទាំងនេះ៕

None



អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍ នឹងចាត់វិធានការក្ដៅ ចំពោះប្រតិបត្តិករទេសចរណ៍ «រកស៊ីកាប់ភ្ញៀវ»ដោយផ្ដល់សេវាបែប Zero Package Tour

ក្រសួងទេសចរណ៍ បានចាត់ទុកប្រតិបត្តិករទេសចរណ៍ផ្ដល់សេវាបែប Zero Packgage Tour ថាជាអ្នករកស៊ី«កាប់ភ្ញៀវស៊ី» និងព្រមានចាត់វិធានការយ៉ាងម៉ឺ…

អាមេរិក​ព្រួយ​បារម្ភ​ចំពោះ​​ការប្រើ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​មាន​លក្ខណៈ​នយោបាយ​លើ​ពលរដ្ឋ​កម្ពុជា

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែ​កក្កដា នេះ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ទាំង​ឡាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ