ការនាំចូលស្កររបស់​វៀតណាម

វៀតណាម ឈប់កំណត់កូតានាំចូលស្ករ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចាប់ពីឆ្នាំ ២០២០តទៅ


ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ខាងមុខនេះប្រទេសវៀតណាម បានប្រកាសថា នឹងឈប់កំណត់លើ កូតានាំចូលស្ករ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ានទៀតហើយ ក្រោមការសម្រេចអនុម័តរបស់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម ឈប់កំណត់កូតានាំចូលស្ករ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ចាប់ពីឆ្នាំ ២០២០តទៅ (រូបភាព៖vietnamnews.vn)
ដោយ

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានសម្រេច​លើកលែង​ការកំណត់​កូតានាំចូលស្ករ ប្រចាំឆ្នាំ ក្រោម​ការប្តេជ្ញាចិត្ត អនុវត្តតាម អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​WTO ​ដែលរក្សា​ទំនាក់ទំនង​ល្អប្រសើររវាង បណ្តាប្រទេស​ជាសមាជិក ដូចជា វៀតណាម និងប្រទេសផ្សេង​ទៀត​ក្នុង​អាស៊ានជាដើម។

លើសពីនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងធ្វើការបន្ថែម​ជាមួយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ រួមជាមួយ​សមាគម​ស្ករវៀតណាម ដើម្បីសិក្សា និងពិចារណា​ឡើងវិញ ចំពោះការដាក់​ចេញ​នូវ វិធានការគ្រប់គ្រង​ការនាំចូល​និងបច្ចេកទេស។

តាមពិតទៅ នៅក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន ATIGA ​គឺតម្រូវឲ្យ វៀតណាម លុបចោលនូវ កូតានាំចូលស្ករពី​សមាជិកអាស៊ាន តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ តែដោយសារតែ មានការ​ស្នើសុំពី អ្នករកស៊ី​ក្នុងវិស័យ​ស្ករនេះ ទើប​រដ្ឋាភិបាល​វៀតណាម ពន្យារពេល ២ឆ្នាំ ទុកពេលឲ្យ ភាគីពាក់ព័ន្ធ រកដំណោះស្រាយ ដើម្បី​សម្រប​ខ្លួន​ទៅតាម​ការផ្លាស់ប្តូរនេះ។

បើទោះបីជា មានការប្តេជ្ញា​ទៅតាម អង្គការ​អន្តរជាតិ​ក៏ដោយ វៀតណាម នៅតែ​ពង្រឹងលើ លក្ខខណ្ឌ​នាំចូលផ្សេង ដើម្បីធានា​ឲ្យបាននូវ ការប្រកួត​ប្រជែង​ក្នុងស្រុក ដោយយុត្តិធម៌ ចៀសវាងមាន គំហុក​នៃការ​នាំចូលស្ករ អាចប៉ះពាល់​ដល់ទីផ្សារ​ក្នុងស្រុក៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាលីបាបា សម្រេចបោះផ្សាយលក់បណ្ណភាគហ៊ុន​នៅហុងកុងជាផ្លូវការហើយ!

បើទោះបីជា ការបាតតុកម្មតវ៉ានៅទីក្រុងហុងនៅបន្ដកើតមានក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិន Alibaba Group Holding បាន…

ថៃ ត្រៀមនឹងដាក់ឱ្យដំណើរការបណ្តាញបច្ចេកវិទ្យា 5G នៅពាក់កណ្តាលឆ្នាំ ២០២០

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថៃ បានប្រកាសឲ្យដឹងថា ថៃ នឹងដាក់ចេញឱ្យដំណើរការបណ្តាញបច្ចេកវិទ្យា 5G នៅពាក់កណ្តាល ឆ្នាំ ២០២០ខាងមុខ ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ