នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចការបណ្តាក់ទុនរួមគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យលក់រាយនៅកម្ពុជា នឹងតម្រូវឱ្យមានការវិនិយោគសំខាន់ៗបន្ថែមទៀត ដើម្បីផ្តល់ការអភិវឌ្ឍន៍លើធនធានមនុស្ស។ អ្នកឧកញ៉ា បន្ថែមថា កម្ពុជាស្ថិតនៅទីតាំងកណ្តាលនៃឥណ្ឌូចិន និងមិនឆ្ងាយពីទីផ្សារដ៏ធំរបស់ប្រទេសឥណ្ឌា និងចិនឡើយ។ លើសពីនេះ បើផ្គូរផ្គងជាមួយប្រទេសថៃ និងវៀតណាម ជាប្រទេសជិតខាងកម្ពុជា ត្រូវបានគេរំពឹងថានឹងរីកចម្រើនទៅជាទីផ្សារប្រណីតដ៏ធំនាពេលអនាគត ហើយវាគឺក៏នឹងក្លាយទៅជា ទីផ្សារយុទ្ធសាស្ត្រសំខាន់មួយយ៉ាងជាក់លាក់ផងដែរ។ អ្នកឧកញ៉ា សៀ ឫទ្ធី បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនទាំងពីរនឹងផ្តល់នូវវិធីសាស្រ្តប្រឹក្សាយោបល់ផ្សេងគ្នា និងការយល់ដឹងអំពីបញ្ហាប្រឈម និងការឆ្លើយតប ដែលជួបប្រទះក្នុងវិស័យប្រណីតភាពទំនិញ និងលក់រាយ ហើយផ្តោតលើការលើកកម្ពស់គុណភាព នៃសេវាកម្មធនធានមនុស្សតាមរយៈដំណោះស្រាយតាមតម្រូវការ។
លោក Daniel Mayran ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Luxury Business Group (LBG) បានគូសបញ្ជាក់ថា ការអភិវឌ្ឍសណ្ឋាគារ ផ្សារទំនើប រីសត និងអគារខ្ពស់ៗ នៅតែបន្តយ៉ាងរហ័សក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនោះ The Peak ដែលមានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ CBD នឹងបើកសណ្ឋាគារ Shangri-La និងផ្សារទំនើបប្រណីតដំបូងគេរបស់ព្រះរាជាណាចក្រដែលមានផ្ទៃដីជាង ២ម៉ឺន៥ពាន់ម៉ែត្រការ៉េ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ ដែលនឹងមានហាងយីហោទំនើបៗម៉ាកល្បីៗលំដាប់ពិភពលោក។ ម៉ាកយីហោទាំងនេះនឹងទាមទារធនធានមនុស្សផ្នែកលក់រាយកម្រិតខ្ពស់ដែលក្រុមហ៊ុន Luxury Business Group នឹងផ្តល់ជូនការបណ្តុះបណ្តាល។
ជាងនេះទៅទៀត នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន LBG នឹងធ្វើការជាមួយអ្នកចែកចាយម្ចាស់អចលនទ្រព្យ និងម្ចាស់ម៉ាកយីហោដើម្បីបង្កើតយុទ្ធសាស្រ្តសេវាកម្មប្រណីត ការជ្រើសរើស និងការបណ្តុះបណ្តាល ដើម្បីគាំទ្រដល់ការ អភិវឌ្ឍវិស័យលក់រាយដ៏រឹងមាំមួយ។ ការអភិវឌ្ឍស្ថិតក្នុងលំដាប់ស្តង់ដារខ្ពស់លើវិស័យលក់រាយដ៏មានសារៈសំខាន់សម្រាប់បម្រើអតិថិជនកម្ពុជា និងចាប់យកសក្តានុពលពេញលេញនៃប្រាក់ដុល្លារទេសចរណ៍នៅក្នុងទីផ្សារក្នុងស្រុក និង ការលក់ទំនិញរាយ សម្រាប់ទេសចរណ៍ ដូចជានៅទីប្រជុំជននានាដោយមិនបង់ពន្ធ។ ការផ្គត់ផ្គង់ ការលក់ទំនិញយីហោដែលល្បីៗលើពិភពលោកប្រកបដោយប្រណីតភាព និងបុព្វលាភ ទាមទារឱ្យមានជំនាញវិជ្ជាជីវៈ ដែលបច្ចុប្បន្នបុគ្គលិកជំនាញបែបនេះកំពុងខ្វះខាត។
គួរជម្រាបថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មី Luxury Business Group Cambodia មានគោលបំណង ផ្លាស់ប្តូរ ភាពខុសគ្នានៃឧស្សាហកម្មប្រណីតរបស់កម្ពុជា និង ពន្លឿនកំណើនរបស់ខ្លួនទៅជា កន្លែងលក់រាយលំដាប់ពិភពលោក ដោយផ្តល់ការជ្រើសរើស និងបណ្តុះបណ្តាលសម្រាប់ម៉ាកយីហោប្រណីត និង វិស័យលក់រាយ ការអភិវឌ្ឍន៍នៃការហាត់ការ សេវាកម្មប្រតិបត្តិការហាង និងម៉ាកយីហោនៃយុទ្ធសាស្រ្ត ការគ្រប់គ្រងធនធានមនុស្ស ចំណេះដឹងផ្នែកគ្រប់គ្រងធនធានមនុស្ស និងភាពជាអ្នកដឹកនាំរបស់ហាង និងម៉ាកយីហោប្រណីតៗ៕