

ក្នុងឱកាសមួយឆ្នាំមានតែម្ដងនេះ ការជួបជុំក្រុមគ្រួសារគឺជារឿងដ៏សប្បាយរីករាយបំផុត ហើយអ្វីដែលអ្នកមិនគួរភ្លេចទៀតនោះ គឺការផ្ញើប្រាក់ទៅឲ្យក្រុមគ្រួសារ សាច់ញាតិ និងមនុស្សជាទីស្រឡាញ់។ យ៉ាងណាមិញ ប្រសិនបើអ្នករវល់ការងារ មិនបានទៅជួបលោកឪពុកអ្នកម្តាយ បងប្អូន ញាតិមិត្តនៅស្រុកកំណើត ការបង្ហាញនូវសមានចិត្ត តាមរយៈការផ្ញើជាថវិកាទៅឲ្យពួកគាត់ គឺជារឿងសំខាន់បំផុតមួយដែរ ដែលអ្នកគួរតែធ្វើ។ ការផ្ញើប្រាក់តាមរយៈ អេស៊ីលីដាម៉ូបាល ពិតជាអាចជួយលោកអ្នកបាន ហើយមានភាពងាយស្រួល រហ័ស និងមិនខាតពេលវេលា និងមានសុវត្ថិភាពខ្ពស់បំផុត។
ការផ្ទេរ ឬផ្ញើប្រាក់ តាមអេស៊ីលីដាម៉ូបាល ទោះបីជាអ្នកទទួលប្រាក់មិនទាន់បានភ្ជាប់អេស៊ីលីដាម៉ូបាលនៅលើទូរស័ព្ទដៃរបស់គាត់ ក៏គាត់នៅតែអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមបានដែរ ដោយមិនគិតថ្លៃសេវា អ្វីដែលកាន់តែពិសេសគឺលោកអ្នកបានទទួលក្រដាស់ប្រាក់ថ្មីៗ ហើយមិនភ័យព្រួយក្នុងការឆ្លងមេរោគឡើយ ។