មុនវិលរកតុចរចាជាមួយអាមេរិក កូរ៉េខាងជើង

មុនវិលរកតុចរចាជាមួយអាមេរិក កូរ៉េខាងជើងដាក់លក្ខខណ្ឌឲ្យបន្ធូរបន្ថយទណ្ឌកម្មមកលើខ្លួនសិន


ក្រោយពេលដែល លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និង បុរសខ្លាំងកូរ៉េខាងជើង គីម ជុងអ៊ុន បានឈានដល់កិច្ចព្រមព្រៀងលើការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញនាពេលថ្មីនេះរួចមក ឥឡូវនេះដល់ពេលដែល កូរ៉េខាងជើងបានបង្ហើរពាក្យសំដី ទៅកាន់ពិភពលោកថា មុននឹងកូរ៉េខាងជើងអាចវិលទៅរកការចរចាជាមួយនឹងសហរដ្ឋអាមេរិកជាថ្មីម្ដងទៀត ទាក់ទងនឹងការលុបចោលកម្មវិធីអាវុធនុយក្លេរអ៊ែបាន រដ្ឋឯកោមួយនេះចង់ឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មចំពោះខ្លួនជាមុនសិន។
កិច្ចព្រមព្រៀងលើការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា
ដោយ

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សមាជិក​សភា​កូរ៉េ​ខាងត្បូង ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​សម្ភាសន៍​។

មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​បងប្អូន​កូរ៉េ​ទាំង​ពីរ ខាងជើង​និង​ខាងត្បូង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​លើ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើង​វិញ ដោយ​ពង្រឹង​ចំណង​ការទូត និង​ស្តារ​ឡើង​វិញ​នូវ​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ក្រោយ​ពី​ប្រទេស​កូរ៉េ​បងប្អូន​ទាំង​ពីរ បាន​ផ្អាក​ទំនាក់​ទំនងជា​ផ្លូវការ​រវាង​គ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លះ​រួច​មក នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ កូរ៉េ​ខាងជើង​បាន​ទាមទារ​ឱ្យ​មានការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​លោហធាតុ និង ការ​នាំ​ចូល មុខទំនិញ​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា ប្រេងឥន្ធនៈ​ដែល​បាន​ចម្រាញ់​រួច សម្លៀក​បំពាក់ និង​ទំនិញប្រណិត​ៗ​ជាដើម​។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​មិន​បាន​បញ្ជាក់ អំពី​សំណើ​ថ្មី​ណាមួយ សម្រាប់​ការ​ដក​ទណ្ឌកម្ម ដើម្បី​ចាប់ផ្តើម​កិច្ចចរចា​ឡើង​វិញ​ជាមួយ​អា​មេ​រិ​ក​នោះ​ទេ​។

សូម​ជម្រាប​ថា មេដឹកនាំ​រដ្ឋ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន ធ្លាប់​បាន​ប្រកាសប្រាប់​ទៅ​ប្រជាជន​របស់​ខ្លួន​ថា កូរ៉េ​ខាងជើង អាច​នឹង​ជួប​គ្រោះ​អត់ឃ្លាន​ដោយសារ​តែ​ទណ្ឌកម្ម បញ្ហា​កង្វះ​ស្បៀងអាហារ និង បញ្ហា​វិបត្តិ​កូ​វី​ដ​-១៩​។ សមាជិក​សភា​កូរ៉េ​ខាងត្បូង​បាន​លើក​ឡើង​ថា ប្រទេស​កូរ៉េ​ខាងជើង​ត្រូវការ​អង្ករ​ប្រមាណ ១ លាន​តោន ដោយសារ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ និង​បញ្ហា​អាកាសធាតុ​កាលពី​ឆ្នាំ​មុន​។

ធនាគារកណ្តាល​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងជើង​ក្នុង​ឆ្នាំ​២០២0 បាន​ដាំ​ក្បាល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បំផុត​ក្នុង​រយៈពេល ២៣​ឆ្នាំ​កន្លង​មកនេះ ដោយសារ​កូរ៉េ​ខាងជើង​ត្រូវ​បាន​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ បូក​រួម​ទាំង​បញ្ហា​វិបត្តិ​កូ​វី​ដ​១៩​ផង​។

សូម​បញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៦​លើក​រួច​មក​ហើយ ចាប់តាំងពី​ឆ្នាំ ២០០៦ ហើយ​សមត្ថភាព​អាវុធ​ដែល​បាញ់​សាកល្បង​នេះ គឺ​អាច​បាញ់​ដល់​សហរដ្ឋអាមេរិក​ផង​ដែរ​។ ជុំវិញ​បញ្ហា​ទាំង​អស់នេះ​ហើយ ដែល​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​តែងតែ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ទៅ​លើ​កូរ៉េ​ខាងជើង​។

ថ្មី​ៗ​នេះ​ដែរ សហរដ្ឋអាមេរិក​បាន​និយាយ​ថា ទំនាក់ទំនង​ខ្លួន​ជាមួយ​កូរ៉េ​ខាងជើង​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន លុះត្រាតែ​កូរ៉េ​ខាងជើង មានការ​រំសាយ​ចោល​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕

អត្ថបទ​៖ ស៊ើ​ង និមល់

None



អត្ថបទបន្ទាប់


រលកកូវីដ-១៩នៅចិន ចាប់ផ្ដើមកម្រើកឡើងវិញគួរឲ្យបារម្ភ ជាមួយវត្តមានមេរោគបំប្លែងថ្មី ឌែលតា

ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈពេលធំ ប្រទេសចិនពេលនេះកំពុងប្រឈមមុខនឹងការកម្រើកឡើងវិញហើយ នូវករណីឆ្លងកូវីដ១៩ ថ្មីៗ ក្នុងទ្រង់ទ្រាយគួរឲ្យព្រួយបារ…

ពលរដ្ឋអាមេរិកដែលជួលផ្ទះស្នាក់ប្រឈមមុខនឹងការបណ្ដេញចេញកាន់តែច្រើនឡើង

សេតវិមានអាមេរិក បានដាក់សម្ពាធទៅកាន់អាជ្ញាធរក្នុងរដ្ឋ និងតំបន់នីមួយៗ ត្រូវប្រកាន់យកនូវគោលនយោបាយជួយអ្នកជួលផ្ទះស្នាក់នៅឲ្យបានឆាប់រហ័ស បន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ