កូវីដ១៩នៅកម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​៥០៨​នាក់​បន្ថែម​ទៀត​ខណៈ​អ្នកជា​សះស្បើយ​មាន​១២៧​នាក់


ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៧​ខែមេសា​ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ចំនួន​៥០៨​នាក់​បន្ថែម​ទៀត ខណៈ​អ្នកជា​សះស្បើយ​មាន​ដល់​១២៧​នាក់ ស្រប​ពេល​ដែល​អ្នក​ស្លាប់​កើនឡើង​ថែម​៣​នាក់​ទៀត​។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋ រាជធានីភ្នំពេញ។ រូបភាព៖ប៉ុក វន្ថា/ខេមបូណូមីស
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៥០៨​នាក់​នោះ ជាករណី​ចម្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ទាំងអស់ ស្របដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​ដល់​ទៅ​១២៧នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណី​សហគមន៍​ទាំង​៥០៨​នាក់ រួម​មាន រាជធានីភ្នំពេញ ២៤៨ករណី, ខេត្តព្រះសីហនុ ៤៧ករណី, បន្ទាយមានជ័យ ៧៣ករណី, កណ្ដាល ១៣៥ករណី,  ព្រៃវែង ២ករណី, តាកែវ ២ករណី និង ខេត្តកំពង់ស្ពឺ ១ករណី។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយឡែក​មួយទៀត​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​ក្នុងថ្ងៃនេះ​ដដែល​បាន​គូសបញ្ជាក់​ថា មាន​អ្នកជំងឺ​កូ​វី​ដ​០៣​នាក់​ទៀត បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​-១៩ ក្នុង​នោះ​មាន ស្រ្តីអាយុ ៣៩ឆ្នាំ អាយុ ៥២ឆ្នាំ និងបុរសអាយុ ៧៧ឆ្នាំ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​ ១១០៦៣​នាក់ហើយ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៣៧០៤ នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​៧២៧០ នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន៨២នាក់​៕

None



អត្ថបទបន្ទាប់


ការចំណាយលើផ្នែកយោធាទូទាំងពិភពលោកនៅតែកើន ទោះមានកូវីដ-១៩ រាតត្បាត

របាយការណ៍ចំណាយលើផ្នែកយោធាទូទាំងពិភពលោក នៅក្នុងឆ្នាំ ២០២០ទើបតែបានចេញផ្សាយថ្មីៗនេះថា ការចំណាយលើផ្នែកយោធានៅក្នុងពិភពលោកនៅតែមានកំណើន ២,…

យុវជនភូមា​ហ្វឹកហ្វឺន​ជាមួយកងទ័ពជនជាតិភាគតិច ដើម្បីប្រយុទ្ធនឹងរបប​យោធា

យុវជន​ស្លៀកពាក់​ខ្មៅប្រហែល​ ១២០នាក់​ ត្រូវបាន​ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ផ្សាយថា បាននិងកំពុង​ហ្វឹកហ្វឺនជាមួយកងទ័ព​ជនជាតិភាគតិច​នៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ