ពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី

ក្រសួងពាណិជ្ជកម្មថា ពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីនឹងប៉ះពាល់ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន


ក្រោយផ្ទុះសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែន ពិភពលោកកំពុងរង្គោះរង្គើយ៉ាងខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ សម្រាប់កម្ពុជាវិញ បើទោះបីជាបច្ចុប្បន្ន មានទំនាក់ទំនងពាណិជ្ជកម្មតិចតួចជាមួយរុស្ស៊ីក៏ដោយ ប៉ុន្ដែ កម្ពុជាក៏មានក្ដីបារម្ភពីផលប៉ះពាល់ដែរ មកលើការពាណិជ្ជកម្មទ្វេភាគីជាមួយនឹងរុស្ស៊ីដែរ ដ្បិតថា បច្ចុប្បន្នរុស្ស៊ីកំពុងរងទណ្ឌកម្មកាន់តែច្រើនឡើងៗពីលោកខាងលិច និងមានការបិទខ្ទប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសលោកខាងលិចផងដែរ។
ការនាំចេញទំនិញកម្ពុជានៅកំពង់ផែក្រុងព្រះសីហនុ

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម និង​អ្នកជំនាញ​សេដ្ឋកិច្ច បាន​អះអាង​ថា បើ​ទោះបីជា ពាណិជ្ជកម្ម​រវាង​កម្ពុជា​មាន​តិចតួច​ក៏​ពិតមែន ប៉ុន្ដែ ចង់ ឬ​មិន​ចង់​កម្ពុជា​ក៏​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​ដែល​អាច​កើតឡើង​ពី​វិបត្តិ​នេះ​សង្គ្រាម​នៅ​អឺរ៉ុប​នេះ​ផង​ដែរ​។

ឯកឧត្តម ស៊ា​ង ថៃ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​រុ​ស្សី បើ​ទោះបីជា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ទំហំ​តិចតួច​ក៏​ដោយ​ចុះ​។ យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ឆ្នាំ​២០២១ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​រុ​ស្សី មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ត្រឹមតែ ៩៤​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ក្នុង​នោះ កម្ពុជា បាន​នាំ​ចេញ​ទៅ​ប្រទេស​រុ​ស្សី ក្នុង​បរិមាណ​ជាង ៥៩​លាន​ដុល្លារ ខណៈ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចូល​ពី​រុ​ស្សី មាន​ជាង​៣៤​លាន​ដុល្លារ​។ 

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​កត់សម្គាល់​ឃើញ​ថា សព្វថ្ងៃ ភាព​តានតឹង​នៃ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មិន​ទាន់​មាន​ភាព​ធូរស្បើយ​ផង រួម​ទាំង​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​រុ​ស្សី​-​អ៊ុយ​ក្រែ​ន​ថ្មី​ៗ​នេះ​ទៀត គឺ​សុទ្ធតែ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​បណ្ដា​ប្រទេស​ទាំង​តូច និង​ធំ​ជុំវិញ​ពិភពលោក ដោយ​រួម​ទាំង​កម្ពុជា ផង​ដែរ​។ ពិសេស​ឥទ្ធិពល​នៃ​សង្គ្រាម​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​តម្លៃ​ប្រេង​ឆៅ និង​ទំនិញ​មានការ​ឡើងថ្លៃ​ខ្ពស់​ទៅ​ៗ​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្មី​ៗ​នេះ​ក៏​បាន​លើក​ឡើង​ដែរ សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី ពេល​នេះ គឺ​កំពុង​ក្លាយជា​សង្គ្រាម​រុ​ស្ស៊ី​ជាមួយនឹង​តំបន់​អឺរ៉ុប​ទាំងមូល​ហើយ ដ្បិតថា ប្រទេស​អឺរ៉ុប បាន​ផ្ដល់​ជំនួយ​ទាំង​លុយកាក់ អាវុធ និង​បញ្ជូន​មនុស្ស​ឲ្យ​ជួយ​អ៊ុយ​ក្រែ​ន ដើម្បី​ប្រយុទ្ធ​ទប់ទល់​រុ​ស្ស៊ី​។ បើ​តាម សម្ដេច ហ៊ុន សែន សង្គ្រាម​នេះ គឺ​មិន​អាច​បញ្ចប់​ដោយ​ការ​ធ្វើសង្គ្រាម​នោះ​ទេ គឺ​មាន​តែ​ការ​ចរច​គ្នា​ដោយ​សន្ដិវិធី​ប៉ុណ្ណោះ ទើប​អាច​ឈាន​ទៅ​បញ្ចប់សង្គ្រាម​នេះ​បាន​។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ​សង្គ្រាម​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន បាន​បន្ត​អូស​បន្លាយ​ជាង​១០​ថ្ងៃ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង​១​លាន​៥​សែន​បាន​រត់​ភៀសខ្លួន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​ជិតខាង និង​ជន​ស៊ី​វិល​ច្រើន​នាក់​បាន​បាត់បង់​ជីវិត​៕

None



អត្ថបទបន្ទាប់


វិស័យភស្តុភាររបស់រុស្ស៊ីត្រូវជាប់គាំង ដោយសាររងទណ្ឌកម្មពីលោកខាងលិច

វិស័យភស្តុភារ (Logistic)នៅក្នុងប្រទេសរុស្ស៊ីកំពុងដំណើរការយ៉ាងរដាក់រដុប ហើយក៏នឹងអាចឈប់ដំណើរការផងដែរ ក្រោយពេលដែលសហរដ្ឋអាមេរិក និងអឺរ…

បុព្វលាភធានារ៉ាប់រងឆ្នាំ២០២១ មានជិត៣០០លានដុល្លារ ទោះបីមានការរំខានពីជំងឺកូវីដ-១៩

នៅឆ្នាំ២០២១ ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ តែវិស័យនេះនៅតែអាចឈរជើងយ៉ាងរឹងមាំ ជាមួយទំហំប្រាក់សន្សំ ឬបុព្វល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ