បុគ្គលិកបម្រើការនៅព្រលានយន្ដហោះ ប្រាក់ខែលើស ៥០០ ដុល្លារត្រូវបានកាត់ប្រាក់ខែ ២០%
នាយកក្រុមហ៊ុន ហ៊ុន អាកាសយានដ្ឋានកម្ពុជា លោក Alain Brun បានបញ្ជាក់ឲ្យដឹងថា បើទោះបីមាន ផលប៉ះពាល់ដោយសារ កូវីដ-១៩ បានធ្វើឲ្យការហោះហើររប…
សំណើនេះធ្វើឡើងនៅចំពេលដែលស្ថានភាពនៃបញ្ហាមេរោគកូវីដ ១៩ នៅទូទាំងសកលលោកតែបន្តកើតមាន ដែលរំពឹងថាបញ្ហានេះនឹងអាចរងផលប៉ះពាល់រយៈពេលយូរទៀតដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា។ ធនាគារជាតិបានស្នើដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យចំពោះអតិថិជនរហូតដល់ដាច់ឆ្នាំ២០២០។
សូមជម្រាបថា កាលពីដើមខែមេសានេះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសណែនាំដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាទាំងអស់ ដាច់ខាតមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល នៅក្នុងពេលដែលមានការរាតត្បាតនៃវីរុសកូវីដ-១៩នោះទេ ហើយត្រូវរក្សាភាពទន់ភ្លន់ដោះស្រាយជាមួយកូនបំណុលរបស់ខ្លួនផងដែរ៕