កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

អូមីក្រុង ធ្វើឲ្យជើងហោះហើរជាង ៤ពាន់ត្រូវបានលុបចោលនៅជុំវិញពិភពលោក


ជើងហោះហើរជាង ៤ពាន់ជើង ត្រូវបានលុបចោលនៅជុំវិញពិភពលោកកាលពីថ្ងៃទី ២ មករា ខណៈដែលច្រើនជាងពាក់កណ្តាលនៃជើងហោះហើរទាំងនោះ គឺមាននៅសហរដ្ឋអាមេរិក។ ការរំខានការធ្វើដំណើរនៅសប្តាហ៍វិស្សមកាលឆ្លងឆ្នាំថ្មីនេះ ដោយសារតែការកើនឡើងនៃករណីឆ្លងមេរោគដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ព្រមទាំងគួបផ្សំជាមួយនឹងបញ្ហាអាកាសធាតុមិនល្អផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ការលុបចោលជើងហោះហើរជាច្រើនពាន់ជើងនៅជុំវិញពិភពលោក
ដោយ

យោង​តាម​ទិន្នន័យ​ពី​ស្ថាប័ន Flight Aware បានឱ្យ​ដឹង​ថា ជើងហោះហើរ​ដែល​ត្រូវ​បាន​លុប​ចោល​កាលពី​ថ្ងៃ​ទី ២​មក​រា រួម​មាន​ជាង ២​ពាន់​៤​រយ ដែល​ធ្វើ​ដំណើរ​ចេញចូល​សហរដ្ឋអាមេរិក​។ ខណៈ​នៅ​ទូ​ទាំង​ពិភពលោក ជើងហោះហើរ​ដល់​ទៅ​ជាង ១​ម៉ឺន​ជើង​ឯណោះ ត្រូវ​បាន​ពន្យារពេល​។

ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ជា​ទូទៅ​គឺជា​ពេលវេលា​ដ៏​មមាញឹក​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ប៉ុន្តែ​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​មេរោគ​អូ​មី​ក្រុង បាន​នាំ​ឱ្យ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​លុប​ចោល​ជើងហោះហើរ​របស់​ខ្លួន​។ ទន្ទឹម​នេះ ភ្នាក់ងារ​ដឹក​ជញ្ជូន​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក​ក៏​បាន​ផ្អាក ឬ​កាត់​បន្ថយ​សេវាកម្ម​ផង​ដែរ ដោយសារ​បញ្ហា​កង្វះ​បុគ្គលិក​។

ជុំវិញ​ការ​កើនឡើង​ករណី​ឆ្លង​នេះ ក្រុម​អាកាសយានិក និង​បុគ្គលិក​ផ្សេង​ៗ​ទៀត របស់​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើការ​បន្ថែម​ម៉ោង​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក បើ​ទោះបីជា​មានការ​ផ្ដល់​ជូន​នូវ​ការ​លើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​ក៏​ដោយ​។

យ៉ាងណាមិញ ក្រៅ​តែ​ពី​ការ​លុប​ជើងហោះហើរ មេរោគ​អូ​មី​ក្រុង ក៏​បាន​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​ការ​ប្រារព្ធ​អបអរ​ឱកាស​ឆ្នាំ​ថ្មី​២០២២ នៅ​ប្រទេស​ជា​ច្រើន​ផង​ដែរ ជា​ពិសេស​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដោយ​ក្នុង​នោះ ទី​ក្រុងប៉ារីស​បាន​លុប​ចោល​កម្មវិធី​អបអរសាទ​មួយ​ចំនួន​របស់​ខ្លួន ខណៈ​ទីក្រុង​ឡុ​ង​ដ៍​វិញ​បាន​ប្រារព្ធ​ពី​ធី​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ជាមួយនឹង​ការ​បាញ់​កាំជ្រួច​លើ​កញ្ជក់​ទូរទស្សន៍ ហើយ​ទីក្រុង​ញូ​វ​យ៉​កបាន​កាត់​បន្ថយ​ការ​ប្រារព្ធ​ពិធី​មួយ​ចំនួន​របស់​ខ្លួន​ផង​ដែរ ក្នុង​គោលបំណង​បញ្ជៀ​សការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​។

សូម​សម្រាប​ថា គិត​មក​ទល់​ពេល​នេះ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប​នៅ​ជុំវិញ​ពិភពលោក​មាន​ចំនួន ២៨៩​លាន​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​សរុប​មាន ៥​លាន ៤៤​ម៉ឺន​នាក់ ដែល​ក្នុង​នោះ សហរដ្ឋអាមេរិក​ជា​ប្រទេស​នាំមុខ​គេ​ដែល​បាន​កត់ត្រា​ករណី​ឆ្លង​ច្រើន​ជាងគេ ពោល​គឺ​ករណី​ឆ្លង​សរុប​នៅ​អា​មេ​រិ​ក​មាន​ជាង ៥៥​លាន​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន ៨២​ម៉ឺន​នាក់​៕ 

None



អត្ថបទបន្ទាប់


ប្រធានាធិបតីកូរ៉េខាងត្បូងសច្ចាប្រើរយៈពេលចុងក្រោយក្នុងតំណែង ស្វែងរកសន្តិភាពជាមួយកូរ៉េខាងជើង

ប្រធានាធិបតីកូរ៉ខាងត្បូងលោក ម៉ូ ជេអ៊ីន នៅថ្ងៃច័ន្ទទី០៣មករានេះបានសច្ចាថា លោកនឹងប្រើប្រាស់ពេលប៉ុន្មានខែចុងក្រោយរបស់លោកក្នុងតំណែងជាប្រធានា…

ភាគហ៊ុនរបស់ Evergrande ផ្អាកការជួញដូរ ក្រោយខកខានសងបំណុលជាបន្ដបន្ទាប់

ប្រភពពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ឲ្យដឹងថា ផ្សារហ៊ុនរបស់ក្រុមហ៊ុនខ្លួនបានផ្អាកការជួញដូរសម្រាប់ថ្ងៃច័ន្ទសប្តាហ៍នេះ ប៉ុន្តែមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ