កោះតៃវ៉ាន់

កោះតៃវ៉ាន់ គ្រោងពង្រីកការចំណាយលើយោធាបន្ថែមជិត៩ពាន់លានដុល្លារ ចំពេលការគំរាមកំហែងកើនឡើងកាន់តែខ្លាំង


កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានដាក់សំណើពង្រីកការចំណាយបន្ថែមលើវិស័យយោធាប្រមាណជិត ៩ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ រួមទាំងការចំណាយលើ អាវុធមីស៊ីលថ្មីៗផងដែរ។ អាជ្ញាធរកោះតៃវ៉ាន់ បានលើកឡើងថា ការបង្កើនសមត្ថភាពសព្វាវុធរបស់ខ្លួននាពេលនេះ គឺដោយសារតែខ្លួនកំពុងតែរងការគំរាមកំហែងកាន់តែខ្លាំងឡើង ពិសេសគឺភាពតានតឹងជាមួយនឹងប្រទេសចិនតែម្ដង។
អាជ្ញាធរកោះតៃវ៉ាន់ ដាក់សំណើពង្រីកការចំណាយបន្ថែមលើវិស័យយោធា
ដោយ

តាម​ការ​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ កោះ​តៃវ៉ាន់ បាន​ធ្វើ​ទំនើប​កម្ម​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​ៗ ដោយ​មាន​បំពាក់អាវុធ​ទំនើប​ៗ ហើយ​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​នេះ ក៏​ជា​អាទិភាព​មួយ​របស់​កោះ​តៃវ៉ាន់​ផង​ដែរ ពិសេស​នៅ​ពេល​ដែល​ទីក្រុង​ប៉េ​កាំ​ង​បាន​ដាក់​សម្ពាធ​យោធា និង នយោបាយ​ការទូត​កាន់តែ​ខ្លាំង មក​លើ​កោះ​តៃវ៉ាន់​នេះ ដោយ​ក្រុង​ប៉េ​កាំ​ង តែងតែ​អះអាង​យ៉ាង​ដាច់អហង្ការ​ថា កោះ​តៃវ៉ាន់ គឺជា​ដែនដី​របស់​ចិន​។

ការ​ចំណាយ​នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើលឃើញ គឺជា​ការ​ចំណាយ​បន្ថែម​ទៀត​ពីលើ​ផែនការ​ចំណាយ​ឆ្នាំ​២០២២ លើ​វិស័យ​យោធា​របស់​កោះ តៃវ៉ាន់ ដែល​មាន​ជាង ១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

អាជ្ញាធរ​កោះ​តៃវ៉ាន់ បាន​អះអាង​ថា ការ​ចំណាយ​លើ​វិស័យ​យោធា​កាន់តែ​ច្រើន​របស់​ខ្លួន​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ក៏​បាន​បន្ដ​ចំណាយ​កាន់តែ​ច្រើន​ឡើង​ដែរ សម្រាប់​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន ។ ហើយ​ថ្មី​ៗ​នេះ ចិន​ក៏​បាន​បញ្ជូន​យន្ដហោះ និង កប៉ាល់​ជា​ញឹកញាប់​មក​ក្បែរ​ៗ​កោះ​តៃវ៉ាន់​។

អាជ្ញាធរ​កោះ​តៃវ៉ាន់ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ទៀត​ថា អាវុធ​ថ្មី​ៗ​អាច​នឹង​ត្រូវ​បាន​ផលិត​នៅ​ក្នុងស្រុក​ផ្ទាល់​តែ​ម្ដង ព្រោះ​តៃវ៉ាន់​បង្កើន​សមត្ថភាព​ផលិតកម្ម​ដោយ​ខ្លួនឯង ខណៈ​ដែល​សហរដ្ឋអាមេរិក នៅ​តែ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ក្នុង​ការ​ផ្ដល់​បច្ចេកវិទ្យា​។

អាវុធ​ថ្មី​ៗ ដែល​កោះ​តៃវ៉ាន់​មាន​បំណង​ទិញ​នោះ មាន​ដូច​ជា នាវា​ផ្ទុក​អាវុធ​មី​ស៊ី​ល និង កប៉ាល់ចម្បាំង​ជាដើម​។

សូម​បញ្ជាក់​ថា បញ្ហា​កោះ​តៃវ៉ាន់​នេះ កំពុង​ត្រូវ​បាន​ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ខណៈ​ដែល​ស្ថានការណ៍​កំពុង​តែ​វិ​វត្ត​ទៅ​រក​ស្ថានភាព​តឹងតែង​កាន់តែ​ខ្លាំង​ឡើង​ៗ​។ យើង​នឹង​រង់ចាំ​មើល​បន្ដ​ទៀត​ថា តើ​នឹង​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ អ្វី​នឹង​កើតឡើង​បន្ដ​ទៀត​ជុំវិញ​ទៅ​នឹង​បញ្ហា​ដ៏​រសើប នៃ​ដែនដី​កោះ​តៃវ៉ាន់​នេះ​៕

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេសប្រាប់ឲ្យពិភពលោក «ប្រកាន់យកធម៌ក្តៅ» ជាមួយចិន

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះ បានតែងតាំងបេក្ខភាពរដ្ឋមន្ត្រីការបរទេសថ្មី ដោយបានប្តូរ លោកស្រី លីស ទ្រឺស Liz Tru…

ចិនមិនសប្បាយចិត្ត ខណៈបារាំងខាតប្រយោជន៍ ក្រោយអាមេរិកនិងសម្ព័ន្ធមិត្តចុះកិច្ចសហប្រតិបត្តិការថ្មីមួយ ពង្រឹងយោធាជើងទឹក

សហរដ្ឋអាមេរិក អូស្ត្រាលី និង ចក្រភពអង់គ្លេស បានបង្ហាញនូវកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មីមួយ ដែលនឹងអន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ