ពាណិជ្ជកម្មថៃ

ការនាំចេញរបស់ថៃតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងប្រព័ន្ធអនុគ្រោះពន្ធធ្លាក់ចុះជាង១០%នៅឆ្នាំ២០២០


ការនាំចេញរបស់ប្រទេសថៃតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និង ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលថៃមានធ្វើជាមួយបណ្ដាប្រទេសជាដៃគូ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង៦២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ដោយមានការធ្លាក់ចុះជាង១០% ធៀបនឹងឆ្នាំ២០១៩ ហើយហេតុផលចម្បងធ្វើឲ្យមានការធ្លាក់ចុះ គឺដោយសារតែផលប៉ះពាល់នៃមេរោគឆ្លងកូវីដ-១៩។ នេះតាមទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ។
រូបតំណាង៖ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសជិតខាង

លោក កៀរ៉ាទី រាស់ឆានូ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់នៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍នាពេលថ្មីៗនេះថា ការនាំចេញរបស់ថៃ តាមរយៈកិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មានទំហំទឹកប្រាក់សរុបជាង៥៨ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង១១% ខណៈដែលការនាំចេញក្រោមការអនុគ្រោះពន្ធទូទៅ GSP វិញមានប្រមាណ ជាង៤ពាន់លានដុល្លារ កើនឡើងជាង៥%។

តើថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទទួលភាពអនុគ្រោះពន្ធទូទៅ ពីប្រទេសណាខ្លះ?

ការនាំចេញទៅកាន់ទីផ្សារធំៗចំនួន៥ ដែលថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ រួមមាន ទីផ្សារអាស៊ានមានទំហំទឹកប្រាក់ជាង១៩ពាន់លានដុល្លារ, ទីផ្សារចិន១៩ពាន់លានដុល្លារ, អូស្ត្រាលីប្រមាណ ៧ពាន់លានដុល្លារ, ជប៉ុនជាង៦ពាន់លានដុល្លារ និងឥណ្ឌា មានជាង៣ពាន់លានដុល្លារ។

ផលិតផលភាគច្រើនដែលមានការនាំចេញទៅកាន់ទីផ្សារទាំងនោះ រួមមានផលិផលកៅស៊ូ ផ្លែឈើ រថយន្ដដឹកទំនិញ ម៉ាស៊ីនត្រជាក់ និងម្សៅដំឡូងមីជាដើម។

បច្ចុប្បន្នប្រទេសថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៣ ខណៈដែលប្រព័ន្ធអនុគ្រោះពន្ធវិញ សហរដ្ឋអាមេរិកនៅតែមានផ្ដល់ភាពអនុគ្រោះច្រើនជាងគេបំផុតសម្រាប់ប្រទេសថៃ បន្ទាប់មកគឺប្រទេសស្វីស និងរុស្ស៊ីជាដើម។

នៅឆ្នាំ២០២០ ថៃមានការនាំចេញសរុប ជាង២៣០ពាន់លានដុល្លារ ធ្លាក់ចុះជាង៦% ធៀបនឹងឆ្នាំ២០១៩៕

None



អត្ថបទបន្ទាប់


អ្នកជំនាញធនាគារកណ្ដាលចិនអះអាងថា«សេដ្ឋកិច្ចចិននឹងហក់ឡើងដល់៨%ទៅ៩%នៅឆ្នាំ២០២១

កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន (GDP) អាចនឹងហក់កើនឡើងដល់ទៅ ៨ ទៅ៩ ភាគរយ នៅក្នុងឆ្នាំ២០២១នេះ ស្ថិតក្រោមកាលៈទេសៈធម្មតា ហើយអាចនឹង…

មេពន្ធដារព្រួយបារម្ភថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈធ្វើឲ្យប៉ះពាល់ដល់ផែនការប្រមូលពន្ធ

ឯកឧត្តមគង់វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញក្តីបារម្ភចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលអាចធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ