វិស័យលក់រាយ​វៀតណាម

ទីផ្សារលក់រាយវៀតណាម នឹងកើនឡើងដល់ ១៨០ ពាន់លានដុល្លារ នៅឆ្នាំ២០២០


តាមការព្យាករពីសំណាក់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ទីផ្សារលក់រាយវៀតណាម នឹងកើនឡើងដល់ ១៨០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ខាងមុខ។ មិនតែប៉ុណ្ណោះ ទីផ្សារលក់រាយវៀតណាម ក៏ស្ថិតនៅក្នុងចំណោមទីផ្សារលក់រាយដ៏ទាក់ទាញបំផុតទាំង ៣០ របស់ពិភពលោកផងដែរ។
សាខាផ្សារទំនើបអ៊ីអន មួយកន្លែង នៅប្រទេសវៀតណាម
ដោយ

ស្ថិតិ​ពីនាយកដ្ឋាន​ទីផ្សារ​ក្នុងស្រុក នៃក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានឲ្យដឹងថា វៀតណាម មានផ្សារ​ចំនួន ៨.៦៦០ កន្លែង ផ្សារទំនើប​មាន ៨០០ កន្លែង មជ្ឈមណ្ឌល​លក់ទំនិញ​មានចំនួន១៦៨ កន្លែង និង អាជីវកម្ម​ហាងលក់រាយ​ខ្នាតតូច មាន ជាង១លានកន្លែង។

ទីផ្សារលក់រាយ​របស់​វៀតណាម ត្រូវបានដឹងថា គឺជាគោលដៅ​ដ៏ទាក់ទាញ​បំផុតរបស់​អ្នកវិនិយោគ​បរទេស។ ទន្ទឹមនឹងនេះ អ្នកលក់ក្នុង​ស្រុកក៏បាន​ខិតខំ​ខ្លាំងណាស់​ដែរ ដើម្បីទទួល​បានចំណែក​ទីផ្សារ​ដែលកំពុង​មានការប្រកួត​ប្រជែង​យ៉ាង​សម្បើមនេះ។ មានអាជីវកម្ម​ជាច្រើនបាន​អភិវឌ្ឍភាព​ប្រកួតប្រជែង​របស់ខ្លួន ពង្រីក​បណ្ដាញ​ទំនាក់ទំនង និងការអភិវឌ្ឍ​បណ្ដាញ​លក់រាយ​តាមអនឡាញ​ជាច្រើន​ទៀត​ផងដែរ។

ផ្សារទំនើប អ៊ីអន គ្រោង​ទិញទំនិញក្នុងស្រុក​វៀតណាម កើនដល់ ១ពាន់លាន​នៅឆ្នាំ ២០២៥

ដោយឡែក ផ្សារទំនើប​អ៊ីអនម៉ល របស់ជប៉ុន ដែល​ជាកន្លែង​លក់ទំនិញរាយ និងចែកចាយ​បន្តដ៏ធំ​នោះ គ្រោងនឹងពង្រីក ការកម្ម៉ង់ទិញ ផលិតផល​របស់​វៀតណាម រហូតដល់ទៅ ៥០០លាន​ដុល្លារអាមេរិក នៅឆ្នាំ ២០២០ខាងមុខ ហើយមិន​ត្រឹមតែប៉ុណ្ណោះ គ្រោងនឹង​ទិញបន្ថែម ៤ដង ដែលមានតម្លៃ​សរុបដល់ ១ពាន់លាន​ដុល្លារ​អាមេរិក នៅត្រឹមឆ្នាំ ២០២៥ផងដែរ។ នេះបើយោងតាម​ការចេញ​ផ្សាយរបស់ សារព័ត៌មានក្នុង​ស្រុកវៀតណាម Vietnam Express កាលពីពេលថ្មីៗនេះ។

នាយក​ប្រតិបត្តិ​ផ្សារទំនើប​អ៊ីអន បានប្រាប់ដល់ មន្ត្រីការិយាល័យ​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម ឲ្យដឹងថា ក្រុមហ៊ុន នឹងបង្កើន​ការទិញ​ផលិតផល​វៀតណាម ទ្វេដង ឲ្យកើនដល់ ៥០០​លានដុល្លារ​អាមេរិក នៅឆ្នាំ ២០២០ខាងមុខនេះ។

កាលពីឆ្នាំ ២០១៨​កន្លងទៅ អ៊ីអន បាននាំចូល​ផលិតផល​វៀតណាម សម្រាប់ហាង​នៅក្នុង​ប្រទេសជប៉ុន ប្រមាណ ២៤៥លាន​ដុល្លារអាមេរិក  កើនឡើង ៧ភាគរយធៀប​នឹងឆ្នាំមុន ហើយក្នុងនោះ សម្លៀកបំពាក់ មានជាង ៥៥ភាគរយ នៃផលិតផលសរុប។

លោក យ៉ាសួរ នីស៊ីតូហេ អគ្គនាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន​អ៊ីអន​វៀតណាម បានឲ្យដឹងថា ក្រុមហ៊ុន នឹងផ្តល់ជំនួយ​ជាបច្ចេកទេស​ដល់ អ្នកផ្គត់ផ្គង់​ផលិតផល​វៀតណាម ដើម្បីឲ្យ​ពួកគាត់ អាចបំពេញតាម តម្រូវការ និងស្តង់ដារជប៉ុន យ៉ាងពិតប្រាកដ។

គួររម្លឹកថា ក្រុមហ៊ុនមេ របស់ផ្សារ​ទំនើបអ៊ីអន បានបង្ហាញ​ពីគម្រោង​វិនិយោគនៅ​ក្នុង ប្រទេស​វៀតណាម ដែលគិតជា​ទឹកប្រាក់​ប្រមាណ ៥ពាន់លាន​ដុល្លារ​អាមេរិក សាងសង់​ផ្សារទំនើបចំនួន ៣០ នៅទូទាំង​ប្រទេស​វៀតណាម និងបង្កើត​ការងារ​ជាង ៥ម៉ឺនកន្លែង។

លោក ម៉ាសាគិ ស៊ុយសុគី ប្រធាន​ក្រុមប្រឹក្សា​ភិបាលនៃ ក្រុមហ៊ុន​សេវាហិរញ្ញវត្ថុ អ៊ីអន ដែលជា​ក្រុមហ៊ុន​មេរបស់ផ្សារ​ទំនើប​អ៊ីអន បានឲ្យដឹងថា ការលក់ទំនិញ និងសេវាកម្មសរុប នៅក្នុង​ប្រទេស​វៀតណាម កាលពីឆ្នាំ ២០១៨ មានការកើន​ឡើង​ប្រមាណ ១២ភាគរយ ធៀបនឹងឆ្នាំមុន ហើយគំរូអាជីវកម្ម​នៃផ្សារ​ទំនើបអ៊ីអន ត្រូវបានទទួល​ស្គាល់ដោយ ប្រជាជនវៀតណាមហើយ។

វៀតណាម ក៏បានបង្ហាញ​ការសាទរចំពោះ គម្រោងពង្រីក​អាជីវកម្ម​របស់ផ្សារ​ទំនើបអ៊ីអននេះ ដែលអាចអភិវឌ្ឍន៍ វិស័យលក់រាយ​ក្នុងស្រុក​របស់ខ្លួន និងអាចនាំចេញ​ផលិតផល​វៀតណាម ទៅកាន់បណ្តាញ ផ្សារអ៊ីអន ទូទាំង​សកលលោក ថែមទៀតផង។

គួរជម្រាបដែរថា គិតមកទល់​ពេលបច្ចុប្បន្ន ប្រទេសវៀតណាម មានផ្សារទំនើបអ៊ីអន​ចំនួន ៤ កំពុងតែបើក​ដំណើរការ និងមាន ២ទៀត ស្ថិតក្នុង​ការសាងសង់ គ្រោងនឹងបញ្ចប់​នៅក្នុង​ឆ្នាំនេះ និងឆ្នាំ ២០២០ខាងមុខ៕

None



អត្ថបទបន្ទាប់


គម្រោងបុរីកៀនស្វាយផាក របស់ក្រុមហ៊ុន KFA Property នឹងបើកលក់ផ្ទះល្វែងចុងខែនេះ

គម្រោងបុរីកៀនស្វាយផាករបស់ក្រុមហ៊ុន KFA Property Co,.Ltd ដែលជាក្រុមហ៊ុន ថ្មីមួយទើបតែប្រសូតចេញពីក្រុមហ៊ុន Khmer Foundation Appraisal …

អ្នក​ស្លាប់ឡើងដល់ ១៧នាក់ ក្នុង​​ករណី​បាក់​រលំ​អគារ​​កំពុង​សាងសង់​កម្ពស់​៧ជាន់ នៅ​ខេត្ត​ព្រះសីហនុ

ករណី​បាក់រលំ​អគារ​កំពុង​សាងសង់​កម្ពស់ ៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្នភាព​នៃ​ចំនួនអ្នក​ស្លាប់​បាន​កើនឡើង ខណៈ​ដែល​ក្រុម​សង្គ្រោះ​កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ