ការនាំចេញអង្ករ​វៀតណាម និងថៃ

ថៃ និងវៀតណាម អាចនឹងរាំងស្ទះគោលដៅនាំចេញអង្ករ ដោយសារតែបញ្ហាដឹកជញ្ជូន


នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសវៀតណាមនិងប្រទេសថៃ សុទ្ធតែបានកំណត់គោលដៅនាំចេញអង្កររៀងៗខ្លួន ដែលគោលដៅទាំងនោះ ទំនងជាមិនអាចសម្រេចបាននោះឡើយ ដោយសារតែផលប៉ះពាល់ពីវិបត្តិមេរោគកូវីដ-១៩ ហើយបញ្ហាធំមួយទៀត គឺបណ្តាលមកពី វិស័យដឹកជញ្ជូន ដែលមានបញ្ហារកាំរកូសច្រើន នាប៉ុន្មានខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិនបញ្ចេញលក់អង្ករស្ដុកចាស់ កំពុងប៉ះខ្លាំងដល់ទីផ្សារអង្ករថៃ និងវៀតណាម ខណៈកម្ពុជាប៉ះតិចតួច (រូបភាព៖ http://www.hanoitimes.vn/)
ដោយ

អ្នកជំនួញ​នៅក្នុង​វិស័យ​ស្រូវអង្ករ​វៀតណាម បាន​គូស​បញ្ជាក់ថា គោលដៅ​នាំចេញ​អង្ករ ៦លាន ៥សែន​តោន​របស់​ប្រទេស​វៀតណាម ទំនង​ជាមិន​អាច​សម្រេច​បាន​នោះឡើយ ក្នុងឆ្នាំ ២០២០នេះ ព្រោះបើ​តាម​របាយការណ៍​ពី​គយ​វៀតណាម​បានបង្ហាញថា ក្នុងរយៈពេល​ ១១ខែ ដើម​ឆ្នាំ ២០២០នេះ វៀតណាម សម្រេច​បាន​ការនាំចេញ​អង្ករ​ត្រឹមតែ ៥លាន ៧សែន​តោន​ប៉ុណ្ណោះ។

រីឯ តម្លៃអង្ករ​នាំចេញ​របស់​វៀតណាម ក៏មាន​ការកើន​ឡើង​ថ្លៃខ្លាំង រហូតដល់​ទៅ ៥០០​ដុល្លារ​អាមេរិក​ក្នុងមួយតោន ដោយសារតែ កង្វះខាត​កុងតឺន័រ សម្រាប់​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ អតិថិជន ហើយតម្លៃ​ជួល​កុងតឺន័រទំហំ ២០ហ្វីត ក៏កើន​ឡើង​ថ្លៃដល់ ៥ពាន់​ដុល្លារ​អាមេរិក ដែលកាល​ពីខែ​តុលា គឺ​ត្រឹមតែ ១.៥០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ដោយឡែក ចំពោះ​ប្រទេសថៃ បាន​ទម្លាក់​គោលដៅ​នាំចេញ​អង្ករ​របស់​ខ្លួន មកនៅ​ត្រឹម ៦លាន​តោន ទាបជាង​គោលដៅ​របស់​ប្រទេស​វៀតណាម​ទៅទៀត​ ហើយ​អ្នកជំនួញ​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​ថៃ ក៏បាន​ព្យាករ​ដែរថា គោលដៅ​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ ២០២០នេះ គឺពុំ​អាច​សម្រេច​បាន​នោះឡើយ ព្រោះថា បើតាម​របាយការណ៍ពី​សមាគមអ្នកនាំចេញអង្កររបស់ថៃ​ បានបង្ហាញថា គិតត្រឹម​រយៈពេល ១០ខែ ដើមឆ្នាំ ២០២០នេះ​ ថៃ សម្រេចបាន​ការនាំចេញ​អង្ករជាង ៤លាន ៥សែនតោន ធ្លាក់ចុះ​ដល់ទៅ ៣១% បើធៀប​នឹង​ពេលដូចគ្នា កាល​ពី​ឆ្នាំមុន។

ចំពោះតម្លៃអង្ករថៃ ក៏មាន​ការកើន​ឡើង​ទៅដល់​ចន្លោះ ៥០០ ទៅ ៥២០ដុល្លារ​អាមេរិក ក្នុង​មួយតោន ហើយ​ក៏ជួប​ប្រទះ​នូវ បញ្ហា​ដឹកជញ្ជូន​ដោយសារ កង្វះខាត​កុងតឺន័រ សម្រាប់​ដឹកជញ្ជូន។

សូមបញ្ជាក់ដែរថា សមាគម​អ្នកនាំចេញ​អង្ករ​របស់ថៃ ក៏បាន​ព្យាករ​ជាថ្មីថា ថៃ អាច​នឹង​សម្រេច​ការនាំចេញ​អង្ករ​បាន​ប្រមាណ ៥លាន ៧សែនតោន ដែលមាន​ទឹកប្រាក់​សរុប ៣.៨០០​លាន​ដុល្លារ​អាមេរិក នៅក្នុងឆ្នាំ ២០២០នេះ៕

None



អត្ថបទបន្ទាប់


ម្រេចកំពត កំពុងពង្រីកសក្ដានុពលទីផ្សារកាន់តែធំ ក្រោយពីទទួលបានការចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ

សមាគមម្រេចកំពតបានឲ្យដឹងថា ម្រេចកំពតរបស់កម្ពុជា នឹងមានវិសាលភាពគ្របដណ្តប់កាន់តែធំលើទីផ្សារអន្តរជាតិ បន្ទាប់ពីបានទទួល ការការពារជាលក្ខណៈអន្…

ខេត្តសមុទ្រសាខន របស់ថៃ អាចខាតបង់ប្រមាណ ៣៣លានដុល្លារក្នុងមួយថ្ងៃ ដោយសារតែផ្ទុះការឆ្លងកូវីដ-១៩ ធ្ងន់ធ្ងរ

ការបិទទ្វារខេត្តសមុទ្រសាខន ប្រទេសថៃ ក្រោយពីមានការផ្ទុះឡើងនូវ ករណីឆ្លងមេរោគកូវីដ-១៩ ជាច្រើនករណីនោះ អាចនឹងធ្វើឲ្យខេត្តនេះ ខាតបង់ទឹកប្រាក់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ