ជាមួយគ្នានេះដែរ តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោម តាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺមាន ១៦.២០០ រៀល ក្នុងមួយភាគហ៊ុន។
លោកអ្នកដែលជាអ្នកដែលបានចូលរួមទិញ និងកំណត់ថ្លៃ ភាគហ៊ុនរបស់ធនាគារអេស៊ីលីដា នៅដំណាក់កាល ប៊ុកបៀលឌីង អាចស្វែងរកលទ្ធផលនៃការកំណត់ថ្លៃ (ប៊ុកបៀលឌីង) តាមរយៈ៖ តំណរភ្ជាប់នេះខាងក្រោមនេះ (www.acledabank.com.kh/bookbuildingresult)
ជាមួយគ្នានេះដែរ ធនាគារអេស៊ីលីដា ក៏បានប្រកាសឲ្យ វិនិយោគិនដែលទទួលបានជោគជ័យ និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនបានចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីងទាំងអស់ សូមចូលរួមក្នុងដំណាក់កាលបរិវិសកម្មបន្តទៀត ដើម្បីបញ្ចប់ដំណើរការទិញភាគហ៊ុនរបស់ធនាគារ។ សូមបញ្ជាក់ថា ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុស covid-19 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបន្ថែមរយៈពេលនៃការធ្វើបរិវិសកម្ម និងបន្ថែមនូវជម្រើសក្នុងការដាក់សំណើទិញតាមប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលរបស់វិនិយោគិនសាធារណៈ តាមរយៈ គេហទំព័របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី www.acledabank.com.kh ឬ www.acledasecurities.com.kh. ដោយស្វែងរកពាក្យ "សំណើទិញភាគហ៊ុន" ។
ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតនៃដំណើរការបរិវិសកម្ម៖
១. កាលបរិច្ឆេទបរិវិសកម្ម ទីតាំង និង នីតិវិធី
ក. កាលបរិច្ឆេទ ៖ ២៤ មីនា ដល់ ២៤ មេសា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង៥:០០ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
ខ. ទីតាំង ៖ ទីស្នាក់ការភ្នាក់ងារចែកចាយលក់
- អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) និង បញ្ជរនៅតាមសាខារបស់ធនាគារ អេស៊ីលីដា ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តស្វាយរៀង និង ខេត្តបន្ទាយមានជ័យ
- យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (YSC)
- អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI)
- អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី ម.ក (RHB)
- កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី (CAMPUSEC)
- ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី (PPS)
- កាណា ស៊ីឃ្យួរឹធី អិលធីឌី (CNS)
សម្រាប់ព័ត៌មានបន្ថែមអំពីអាសយដ្ឋានរបស់ភ្នាក់ងារចែកចាយលក់ សូមមើលគេហទំព័រ៖ www.acledabank.com.kh
គ. នីតិវិធី
a. វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក.។
b. វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមបរិវិសកម្ម។
c. វិនិយោគិនត្រូវដាក់តម្កល់ប្រាក់ចំនួន ១០០% នៃតម្លៃសរុបនៃមូលបត្រដែលមានបំណងធ្វើបរិវិសកម្មទៅក្នុងគណនីបរិវិសកម្មរបស់ធនាគារ អេស៊ីលីដា ដូចខាងក្រោម៖
- ឈ្មោះគណនី ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី - គណនីបរិវិសកម្ម
- លេខគណនី ៖ 0001-03571769-3-6 (ខ្មែររៀល)
- Swift Code ៖ ACLBKHPP
២. ការជូនដំណឹងអំពីលទ្ធផលបរិវិសកម្ម
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជូនដំណឹងអំពីលទ្ធផលបរិវិសកម្មជូនវិនិយោគិន បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។
សម្រាប់ព័ត៌មានបន្ថែម៖
- គេហទំព័រ៖ www.acledabank.com.kh
- ទូរស័ព្ទ៖
o ACS : 012 840 125, 015 723 388, 023 723 388, 023 999 966, 023 999 977
o YSC : 023 860 801
o SBI : 023 999 595
o RHB : 023 969 161
o CAMPUSEC : 023 999 883
o PPS : 023 886 555
o CNS : 023 999 887
- សូមអាននិងទាញយកឯកសារផ្តល់ព័ត៌មាន តាមរយៈ៖ https://www.acledabank.com.kh/disclosure-documents