ភាគហ៊ុន​អេស៊ីលីដា

ធនាគារអេស៊ីលីដា៖ វិនិយោគិនអាចទិញហ៊ុនអេស៊ីលីដាប៉ុន្មានក៏បាន ឲ្យតែមានលុយ!


ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ អេស៊ីលីដា បានបញ្ជាក់ថា វិនិយោគិន អាចធ្វើការទិញភាគហ៊ុនរបស់ធនាគារអេស៊ីលីដាបានក្នុងចំនួន ប៉ុន្មានក៏បាន ឲ្យតែវិនិយោគិនមានប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់ ខណៈដែលធនាគារនេះ មានគម្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិថ្មីរបស់ខ្លួនជាង ៨,៧លានហ៊ុន និងភាគហ៊ុនមានស្រាប់ ជាង ១៣លានហ៊ុន។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា
ដោយ

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​បន្ថែម​ថា  សាធារណជន អាច​ចូលរួម​ធ្វើ​ប៊ុ​ក​បៀ​ល​ឌី​ង ដោយ​ដាក់​សំណើ​ចាប់ពី​១០០ មូល​ប​ត្រ​កម្មសិទ្ធិ (​ភាគហ៊ុន​) ឡើង​ទៅ ដោយ​កើន​ម្តង (១០ ឯក​តា​មូល​ប​ត្រ​កម្មសិទ្ធិ​) ហើយ​មិន​មាន​កំណត់​ចំនួន​ភាគហ៊ុន​អតិបរមា ដែល​ចង់​ដាក់​ពាក្យ​ស្នើ​សុំ​ទេ​។ វិនិយោគិន​ចង់​ដាក់​ពាក្យ​ស្នើ​សុំ​ទិញ​ភាគហ៊ុន​ប៉ុន្មាន​ក៏​បាន​។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា

ថ្លែង​ក្នុង​កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow) កាលពី​ថ្ងៃ​ទី​០៣           ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដោយ​មាន វិនិយោគិន​សាធារណៈ​ជាង​៥០០​នាក់​ចូលរួម ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ធនាគារ អេ​ស៊ី​លី​ដា ជា​ធនាគារពាណិជ្ជ​ដំបូង ដែល​ធ្វើការ   បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​។ ប្រសិនបើ​មិន​មាន​ឆ​ន្ទះ​ដ៏​មុះ​មុត និង​ការ​ដឹកនាំ​ដ៏​ខ្លាំង​របស់​ថ្នាក់ដឹកនាំ​ធនាគារ​ទេ យើង​មិន​អាច​ឈាន​ដល់​ដំណាក់កាល​ថ្ងៃនេះ​ទេ ហើយ​វា​ជា​ឱកាស​សម្រាប់​សាធារណជន ដែល​មាន​ចំណាប់អារម្មណ៍ ព្រោះ​ចំនួន​ភាគហ៊ុន​ច្រើន​គួរសម​សម្រាប់​ធ្វើការ​បោះផ្សាយ​លក់​។​»

ឯកឧត្តម បញ្ជាក់​យ៉ាង​ខ្លី​ថា «​ចង់​ទិញ​ប៉ុន្មាន​ក៏​បាន ឲ្យ​តែ​មាន​លុយ »​។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា

សូម​បញ្ជាក់​ថា ធនាគារ អេ​ស៊ី​លី​ដា  ភី​អិ​ល​ស៊ី បាន​ចាប់ផ្តើម​ដំណើរការ​ប៊ុ​ក​បៀ​ល​ឌី​ង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​០៣ មីនា  ដល់ ថ្ងៃ​ទី​១៤ មីនា ២០២០ (​ម៉ោង​៨:០០​ព្រឹក ដល់​ម៉ោង ៥:០០ ល្ងាច ពី​ថ្ងៃ​ចន្ទ ដល់ ថ្ងៃ​សៅរ៍​)  និង​បាន​កំណត់​ថ្លៃ​មូល​ប​ត្រ​កម្មសិទ្ធិ (​ភាគហ៊ុន​) នៅ​ក្នុង​ចន្លោះ​ថ្លៃ ចាប់ពី ១៥.០០០ រៀល  ដល់ ១៧.៤០០  រៀល  ក្នុង​មួយ​ភាគហ៊ុន​។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ តាម​ការ​គ្រោងទុក ធនាគារ​អេ​ស៊ី​លី​ដា​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ខ្លួន​ជា​ផ្លូវការ ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ចុង​ខែមេសា​ឆ្នាំ​២០២០​នេះ​។ ធនាគារ អេ​ស៊ី​លី​ដា ក៏​ជា​ធនាគារ ពាណិជ្ជ ទី​១ ដែល​ទទួល​បាន​បានការ​អនុញ្ញាត​បោះផ្សាយ​លក់​ភាគហ៊ុន នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ​។

កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមាន វិនិយោគិនសាធារណៈជាង៥០០នាក់ចូលរួម។
None



អត្ថបទបន្ទាប់


ធនាគារ​ចាត់​វិធានការ​​ជួយសង្គ្រោះ​ក្រុមហ៊ុន​នានា​ពី​វិបត្តិ​ដោយសារ​ Covid-19

ធនាគារ​នៅវៀតណាម​នឹង​ទម្លាក់​អត្រា​ការប្រាក់ និង​ឈប់​យក​ថ្លៃ​សេវា​ធនាគារ​លើ​ឥណទាន​ក្នុង​តម្លៃ​ទឹកប្រាក់សរុប ១០,៧​ប៊ីលាន​ដុល្លារ​អាមេរ…

សហព័ន្ធស្រូវអង្ករ ប្រាប់ពលរដ្ឋ “កុំភ័យរឿងអង្ករឡើងថ្លៃ” នៅអំឡុងពេលមាន Covid-19

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ប្រាប់ពលរដ្ឋថា កុំឲ្យមានភាពភ័យបារម្ភចំពោះ រឿងអង្ករឡើងថ្លៃ នាអំឡុងពេលមានបញ្ហា Covid-19 ដែលជាហេតុនាំឲ្យម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ