ការបោកបញ្ឆោតតាមអ៊ីនធើណែត

ក្រសួងប្រៃសណីយ៍ក្រើនរំឭកពីការបោកបញ្ឆោតតាមអ៊ីនធើណែត ដោយបន្លំឈ្មោះជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានព្រមាន និងក្រើនរំឭកពីការកើនឡើងគួរឲ្យបារម្ភពាក់ព័ន្ធករណីបោកបញ្ឆោតតាមប្រព័ន្ធអ៊ីធើណែត ដោយបន្លំឈ្មោះធ្វើជាគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ បោកប្រាស់ប្រជាពលរដ្ឋ។
ទាំងនេះជារូប ដែលជនខិលខូចប្រើប្រាស់ ដើម្បីបោកបញ្ឆោត​យកទិន្នន័យ​សម្ងាត់​ ពីអ្នកប្រើប្រាស់

តាមរយៈសេចក្តីជូនដំណឹង​របស់ក្រសួងប្រៃសណីយ៍​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ទី ២១ ខែមករាបានឲ្យដឹងថា បច្ចុប្បន្ន​ក្រសួង​បានកត់សម្គាល់ថា មានការវាយ​ប្រហារ​បោកបញ្ឆោត​តាមប្រព័ន្ធ​អ៊ីនធើណែត​ ឬហៅថា Phishing លើ​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​មួយចំនួន​នៅកម្ពុជាដែល​ក្នុងនោះ មានដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ីផង​ដែរ

សេចក្តីជូនដំណឹង​ដដែល​បានឲ្យដឹងថា ចោរបច្ចេកវិទ្យា ឬដែលគេនិយមហៅថា Hackers បានធ្វើការវាយប្រហារ​ដោយផ្ញើសារខ្លីៗ​ឬសារអ៊ីម៉ែល​ទៅអ្នកប្រើប្រាស់​ដោយមាន​ខ្លឹមសារថា «គណនី​ធនាគាររបស់អ្នក​ត្រូវបាន​គេលួចបើក​ចូលប្រើប្រាស់ សូមបញ្ជាក់​លេខសំងាត់​ដើម្បីការពារ​គណនី​របស់​អ្នក»។  ហើយក្រុមចោរបច្ចេកវិទ្យាទាំងនោះ ក៏បាន​ភ្ជាប់​មក​ជាមួយ​នឹងដំណភ្ជាប់​ដែលស្រដៀង​នឹងឈ្មោះ​ធនាគារ​របស់​អ្នក​ប្រើប្រាស់។ 

នៅពេលអ្នក​ប្រើប្រាស់​ចុចលើឈ្មោះ​ដំណភ្ជាប់នោះ នឹងចូលទៅ​គេហទំព័រ​ក្លែងក្លាយ​មួយ ដែលមាន​រូបរាង និងទម្រង់ស្ទើរតែ ដូចគ្នា​ទៅនឹង​គេហទំព័រ​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ដោយតម្រូវ​ឱ្យអ្នកប្រើប្រាស់​បញ្ចូល​ព័ត៌មាន​សំខាន់ៗ ដូចជាឈ្មោះ លេខគណនី ពាក្យសំងាត់ និងលេខកូដ​សំងាត់​ជាដើម។ ប្រការនេះ អនុញ្ញាតឲ្យ ចោរបច្ចេកវិទ្យា​អាចមាន​លទ្ធភាព​លួចចូល​ក្នុងគណនី​ធនាគារ​របស់​អ្នកប្រើ​ប្រាស់ ហើយអាច​បង្វែរ​សាច់ប្រាក់​ចេញទៅ គណនី​ផ្សេងទៀត​ដែលបាន​គ្រោងទុក​ជាមុន។

ជុំវិញ​ទៅនឹង​ការបោក​បញ្ឆោតនេះ ធនាគារអេស៊ីលីដាក៏បាន​ ក្រើនរំឭក​ និង​បញ្ជាក់​ជូនអតិថិជន​របស់ខ្លួន​ផងដែរថា ​ សូមឲ្យមាន​ការប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ គេហទំព័រ​ឆបោក ដែលជន​ខិលខូច​ប្រើប្រាស់ដើម្បី​បន្លំយកព័ត៌មាន​សំខាន់ៗផ្ទាល់​ខ្លួន ដូចជា៖ លេខប័ណ្ណ​ឥណពន្ធ-ឥណទាន លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះ លេខខម្ងាត់ ។ល។

ធនាគារ​អេស៊ីលីដា បន្ថែមថា «សូមពិនិត្យ​មើលវេបសាយ​ឱ្យបាន​ច្បាស់លាស់ ចៀសវាង​ធ្វើប្រតិបត្តិការ​លើវេបសាយ ដែលមាន​ប្រភព​មិនច្បាស់លាស់ និងសូមកុំ​ឆ្លើយ​តប​រាល់​អ៊ីម៉ែល ទូរស័ព្ទ ឬសារអេឡិចត្រូនិក​ផ្សេងៗ ដែលព្យាយាម​សួរអំពី​ព័ត៌មាន​សំខាន់ៗ​ផ្ទាល់ខ្លួន​របស់​លោកអ្នក ជាដាច់ខាត»។

សូមទាក់ទងមកធនាគារ អេស៊ីលីដា តាមរយៈ [email protected] ឬទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ប្រសិនបើ​លោកអ្នកទទួល​បាន​សំណើ​សុំ​ព័ត៌មាន​សំខាន់ៗ​ផ្ទាល់ខ្លួនខាងលើ ពីអ្នកណាម្នាក់ ឬពីអ៊ីម៉ែល​ដែលមិនមាន​ប្រភព​ច្បាស់លាស់។

សូមបញ្ជាក់ថា ធនាគារ​អេស៊ីលីដា មិនដែល​ស្នើសុំ​ឲ្យអតិថិជន​ផ្ដល់​លេខគណនី, លេខសម្ងាត់, ឬ OTPឡើយ៕

None



អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ បានវិវត្តខ្លួនទៅជាធនាគារ នៅឆ្នាំ២០២០

នៅក្នុងឆ្នាំ២០២០កន្លងទៅ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៣ ដែលបានវិវត្តខ្លួនទៅជាធនាគារ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ បានក្លាយទៅជ…

ធនាគារពិភពលោកប៉ាន់ស្មានថាប្រជាជនថៃ១លាន៥សែននាក់ធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ២០២០

ប្រជាជនថៃប្រហែល១លាន៥សែននាក់ ត្រូវបានធនាគារពិភពលោកប៉ាន់ស្មានថា នឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រនៅឆ្នាំ២០២០ ដោយសារតែវិបត្តិនៃមេរោគរាតត្បាតកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ