ការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ កើនឡើងឬថយថុះ?
ការវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០១៩ ឃើញថា ការវិនិយោគលើគ្រប់វិស័យ រក្សាបាននូវ កំណើនខ្ពស់គួរឲ្យកត់សម្គាល់ ហើយស្របពេលជាមួយគ្នា…
ការប្រមូលចំណូលចូលថវិកាជាតិរបស់ក្រសួងរៀបចំដែនដីដែលបានផ្សព្វផ្សាយក្នុងរបាយការណ៍ បានបង្ហាញថា ទឹកប្រាក់នៃចំណូលតាមរយៈរដ្ឋបាលកណ្តាល និងមន្ទីដែនដីរាជធានីខេត្ត រួមជាមួយនឹងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩ តិចជាងឆ្នាំមុនរហូតជាង ៣៨លានដុល្លារ ពោលគឺលទ្ធភាពដែលអាចប្រមូលបានប្រមាណជាង ១១៤ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨ មានទឹកប្រាក់ប្រមាណ ១៥២លានដុល្លារ។
របាយការណ៍បានបញ្ជាក់ថា ចំណូលរបស់រដ្ឋបាលកណ្តាលតាមរយៈការផ្តល់សេវាសំណង់ទូទៅ និងការជួលអចលនទ្រព្យ មានចំនួនជាង ៧២ លានដុល្លារ ខណៈចំណូលពីមន្ទីរដែនដីរាជធានីខេត្តមានទឹកប្រាក់ចំនួនជាង ២០លានដុល្លារ និងពន្ធប្រថាប់ត្រា ឆ្លងកាត់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនទឹកប្រាក់ប្រមាណជាង ៨៦ លានដុល្លារ។