សេដ្ឋកិច្ចអាមេរិក

ត្រីមាសទី៣ សេដ្ឋកិច្ចអាមេរិកស្ទុះងើបឡើងវិញ ក្រោយពីដាំក្បាលចុះខ្លាំងនៅត្រីមាសទី២


នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញនៅក្នុងរបាយការណ៍សេដ្ឋកិច្ចបានឲ្យដឹងថា សេដ្ឋកិច្ចរបស់អាមេរិក នៅក្នុងត្រីមាសទី ៣ ចាប់ផ្តើមប្រសើរឡើងវិញហើយ ដោយធ្លាក់ចុះត្រឹមតែ ៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយតួលេខនេះគឺមានការកើនឡើងខ្លាំងធៀបនឹងត្រីមាសទី ២ ដែលមានការធ្លាក់ចុះជាប្រវត្តិសាស្រ្តដល់ទៅ ៣១% ឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
អ្នកជំនាញ៖ វិបត្តិកំណើនសេដ្ឋកិច្ចចុះអន់ខ្សោយរយៈពេលវែង អាចនឹងកើតមានចំពោះអាមេរិក(រូបភាព Lima Charlie news)
ដោយ

បើតាមការបង្ហាញពី ការិយាល័យ​វិភាគ​សេដ្ឋកិច្ច​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានឲ្យដឹងថា បើទោះបីជា សេដ្ឋកិច្ច​អាមេរិក ចាប់ផ្តើម​ប្រសើរ​ឡើង​វិញ​នៅក្នុង​ត្រីមាសទី ៣នេះក៏ដោយ សេដ្ឋកិច្ចជាតិ នៅក្នុង​ឆ្នាំ ២០២០នេះ នៅតែ​អាចធ្លាក់ចុះ​ប្រមាណ ៣,៥% ដោយសារតែ​ការញាំញី​ដោយ វិបត្តិ​មេរោគ​កូវីដ១៩។

អ្នកជំនាញ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ បានអះអាងថា​ការហក់​ឡើងវិញយ៉ាងឆាប់​រហ័ស​ដូច្នេះ គឺដោយសារតែ​ការផ្ទុះឡើង​នូវ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​អាមេរិក នៅដើម​ត្រីមាសទី ៣ បន្ទាប់ពី​ពួកគេ ស្ថិតនៅក្នុង​ការបិទទ្វារ​ទីក្រុង​អស់រយៈពេល ២ខែពេញ ពោលគឺខែឧសភា និងខែមិថុនា។

កំណើននៅ​ក្នុង​ត្រីមាសទី ៣នេះ ត្រូវបានគេមើល​ឃើញថា វាជាការបង្ហាញ​ពីការកើនឡើងនូវ ការចំណាយ​រស់នៅ​របស់​ប្រជាពលរដ្ឋ​អាមេរិក ការនាំចេញ​ទំនិញ និងការវិនិយោគ​របស់​វិស័យឯកជន ខណៈដែល​ការហក់ឡើង​វិញ​នៃសេដ្ឋកិច្ចនេះ ចាប់ផ្តើម​បន្ថយ​ល្បឿន​ជាបណ្តើរៗ​ហើយ។

នាយកដ្ឋានការងារ​អាមេរិក បានពន្យល់ដែរថា ចំនួន​ប្រជាពលរដ្ឋ​អាមេរិក ដែល​បាត់បង់​ការងារ ចាប់ផ្តើម​កើនឡើង​ដល់ ៨សែន​នាក់​ហើយ​ក្នុងមួយសប្តាហ៍ ដែលជា​សញ្ញា​បញ្ជាក់​យ៉ាងច្បាស់ថា វិបត្តិ​មេរោគ​កូវីដ១៩ បានដាក់​សម្ពាធ​យ៉ាងធ្ងន់​ដល់​ទីផ្សារពលកម្ម។

យ៉ាងណាក៏ដោយ ធនាគារកណ្តាល​អាមេរិក បានធ្វើការព្រមានថា សេដ្ឋកិច្ចអាមេរិក នៅតែមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ធ្លាក់ចុះខ្លាំង ដោយសារតែ ឱកាស​នៃការឆ្លងមេរោគកូវីដ១៩ គឺនៅតែ​មានច្រើន ជាពិសេស​អំឡុង​ពេលបុណ្យ​ណូអែលនៅក្នុងខែធ្នូ ដែលប្រជាជន​អាមេរិក ទំនងជាធ្វើ​ដំណើរ​កម្សាន្ត​ច្រើន មិននៅផ្ទះនោះទេ ហើយម៉្យាងទៀត វាក់សាំង​ប្រឆាំង​មេរោគ​ក៏ពុំទាន់​សម្រេច​បាននៅឡើយ។

គួរជម្រាបដែរថា រដ្ឋាភិបាលអាមេរិក នៅតែបន្តដាក់ចេញ​នូវវិធានការគាំទ្រ​ទាំងផ្នែក​សារពើពន្ធ និងហិរញ្ញវត្ថុដល់ ប្រជាពលរដ្ឋ​អាមេរិក ខណៈចំនួនអ្នកបាត់បង់ការងារធ្វើ​បានកើនឡើងដល់ ១៤លាន​នាក់​គិតត្រឹម​ពាក់​កណ្តាល​ខែវិច្ឆិកានេះ៕

None



អត្ថបទបន្ទាប់


ជនជាតិវៀតណាមនៅក្រៅប្រទេស ផ្ញើប្រាក់មកស្រុកកំណើតជាង ៧១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ

នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយគិតចាប់ពីឆ្នាំ ២០១៥ មកដល់ឆ្នាំ ២០២០នេះ ប្រជាជនវៀតណាម ដែលរស់នៅ និងធ្វើការក្រៅប្រទេសបានកើនឡើងដល់ ៥លាន ៣សែនន…

"បុរី ប៊ុន លី" ប្រកាសបើក​លក់​ផ្ទះតម្លៃ​ទាប ៥ល្វែង​ នៅចុងឆ្នាំនេះ

នៅថ្ងៃទី 11-12 ខែធ្នូ​ខាងមុខ​នេះ គម្រោង​លំនៅដ្ឋាន​ទំនើប​មួយ​កន្លែង ស្ថិតនៅ​តំបន់​ចម្ការ​ដូង បាន​ប្រកាស​បើក​លក់​ផ្ទះ​តម្លៃ​ទាប​ចំនួន ៥ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ